គុណភាព​ដែល​អ្នក​តែង​រំពឹង​ទុក ជា​មួយ​និង​ភាព​ជឿ​ទុក​ចិត្ត​ដែល​អ្នក​អាច​ជឿ​ជាក់​បាន

ការ​ប្តេជ្ញាចិត្ត​លើ​គុណភាព​

​សេវាកម្ម​រហ័ស​ទាន់​ចិត្ត

ផ្តោត​លើ​ការ​បំពេញ​ចិត្ត​អតិថិជន

គ្រប់​ពេល​ដែល​អ្នក​ជ្រើស​យក​ក្រុមហ៊ុនអុី ឆែ​ គ្រុ​បផ្គត់​ផ្គង់​សម្ភារៈ​សំណង់ នោះ​ពួក​យើង​នឹង​តែង​តែ​នៅ​ជា​មួយ​អ្នក​ជា​និច្ច!

ចាប់​ផ្តើម​ពី​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​តាំង​ពី​ឆ្នាំ​១៩៨៦ យើង​ខ្ញុំ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សំភារៈ​សំណង់​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០២ និង​បាន​អភិវឌ្ឍ​ក្រុមហ៊ុន​ទៅ​ជា “អុី ឆែ​ គ្រុ​ប” នៅ​ឆ្នាំ​២០១២។ ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​យើង​ខ្ញុំ​បាន​ធ្វើ​ការ​ផ្គត់​ផ្គង់​សំភារៈ​សំណង់​ជា​ច្រើន​ទៅ​កាន់​ក្រុមហ៊ុន​សាងសង់​និង​គម្រោង​សាងសង់​នានា​ដូច​ជា​សណ្ឋាគារ អគារ​ការិយាល័យ​ធ្វើ​ការ ខុនដូ លំនៅដ្ឋាន ផ្សារ​ទំនើប​ធំៗ និង​បុរី​ជា​ដើម។​


ក្រុមហ៊ុន​យើង​ខ្ញុំ​មិន​ត្រឹម​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​អតិថិជន​តែ​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​យើង​ខ្ញុំ​ក៏​បាន​គិត​គូរ​ទៅ​លើ​បុគ្គលិក​របស់​យើង​ខ្ញុំ​ផង​ដែរ។ យើង​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ទៅ​ដល់​ចំនុច​កំពូល​នៃ​ស្តង់ដា​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​មនុស្ស​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចំរើន​ថែម​ទៀត។

ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​យើង

construction materials supplier

វប្បធម៌​នៃ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​និង​សហគ្រិនភាព​របស់​ក្រុមហ៊ុន​អុី ឆែ​ គ្រុ​ប គឺ​ជា​ការ​ផ្តល់​ឱកាស​ដ៏​ល្អ​មួយ​ទៅ​ដល់​បុគ្គលិក​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួក​គេ​ព្រម​ទាំង​មាន​ការ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​សម្រាប់​ការ​ផ្តល់​ជា​គំនិត​ស្ថាបនា​ល្អៗ​និង​ការ​ជួយ​ឱ្យ​សម្រេច​បាន​នូវ​គោល​ដៅ​ការងារ​របស់​ក្រុមហ៊ុន។ អានបន្ត។

construction materials supplier

ការ​ផ្តល់​នូវ​សេវា​ធានារ៉ាប់រង​២៤ម៉ោង ដំណើរ​កំសាន្ត​ក្នុង​និង​ក្រៅ​ប្រទេស ពិធី​ខួប​កំណើត និង​ ពិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ ទាំង​អស់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ដែល​បំរើ​ការងារ​ក្នុង​ក្រុមហ៊ុន​អុី ឆែ​ គ្រុ​ប។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសបុក​របស់​ពួក​យើង​ដើម្បី​ទទួល​បាន​ពត៌មាន​អំពី​ក្រុមហ៊ុន។ - Life@YCG

ក​​សា​ង​ថ្ងៃ​ស្អែ​ក​ជា​មួ​យ​អ្ន​ក

ចក្ខុវិស័យលំដាប់ពិភពលោក

ក្រុមហ៊ុន​អ៊ី ឆែ បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​មួយ​ដែល​នំា​មុខ​គេ​និង​ទទួល​ស្គាល់​ជា​អន្តរជាតិ សម្រាប់​គ្រប់​ទិដ្ឋភាព​ក្នុង​ការ​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ យើង​ក៏​បាន​ខិត​ខំ​ព្យា​យាម​ផង​ដែរ ក្នុង​ការ​ចូល​រួម​ចំនែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ​ឱ្យ​មាន​ភាព​រីក​ចំរើន​លូត​លាស់​ឆាប់​រហ័ស​ប្រកប​ដោយ​និរន្តរភាព តាម​រយះ​ការ​ផ្គត់​ផ្គង់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ជា​មួយ​​តម្លៃ​សមរម្យ​និង​សេវាកម្ម​ល្អ។

ផលិតផលមានគុណភាព

ក្នុង​នាម​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ខាង​ផ្នែក​ផ្គត់​ផ្គង់​គ្រឿង​សំណង់ ពួក​យើង​បាន​ចាត់​ទុក​ថា គុណភាព​គឺ​ជា​មូលដ្ឋាន​ស្នូល​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​របស់​ពួក​យើង។ ក្នុង​នោះ​ផង​ដែរ យើង​ជឿ​ជាក់​ថា ​អតិថិជន​ទាំង​អស់​នឹង​អាច​ទទួល​យក​បាន​នូវ​ផលិតផល​ដែល​មាន​គុណភាព និង​តម្លៃ​សមរម្យ​នៅ​លើ​ទីផ្សារ។ ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​មួយ​នេះ យើង​បាន​បន្ត​ខិត​ខំ​នំា​ចូល​នូវ​ផលិតផល​ដែល​មាន​ស្តង់ដារ​គុណភាព​ល្អ​និង​ទទួល​ស្គាល់​ជា​អន្តរជាតិ ដើម្បី​មក​បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក​របស់​ពួក​យើង។

សេវាកម្មឆាប់រហ័ស

យើង​បាន​ខិត​ខំ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន។ ការ​ផ្តល់​ជូន​សេវា​ដឹក​ជញ្ជូន​ឆាប់​រហ័ស និង​មាន​ទំនុក​ចិត្ត នេះ​គឺ​ជា​អ្វី​ដែល​អតិថិជន​ត្រូវ​ការ។ ដូច្នេះ​អតិថិជន​ទាំង​អស់​របស់​ក្រុមហ៊ុន​នឹង​មិន​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ផ្គត់​ផ្គង់​ទំនិញ​ពី​ខាង​ក្រុមហ៊ុន​នោះ​ទេ។

ផ្តោតសំខាន់លើការបំពេញចិត្តអតិថិជន

យើង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អតិថិជន​និង​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ។ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ការ​ផ្គត់​ផ្គង់​ទំនិញ​ឱ្យ​បាន​ល្អ​បំផុត​ទៅ​កាន់​អតិថិជន ហើយ​ពួក​គេ​នឹង​ពេញ​ចិត្ត​ទទួល​យក​នូវ​ការ​ផ្តល់​ជូន​នេះ។ នៅ​ក្រុមហ៊ុន​អ៊ី​ឆែ យើង​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​បំពេញ​ចិត្ត​អតិថិជន​ជា​អាទិភាព​ចំបង។

ការកសាងសហគមន៍

យើង​មាន​ជំនឿចិត្ត​លើ​ក្រុមហ៊ុន​របស់​យើង ដែល​មិន​ត្រឹម​តែ​កសាង​ក្រុម​ការ​ងារ​មួយ​ដ៏​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទេ ថែម​ទាំង​ជួយ​កសាង​សហគមន៍​ជា​ច្រើន​ទៀត​ខាង​ក្រៅ​អង្គភាព​ផង​ដែរ។ ដោយ​ក្រុមហ៊ុន​ចង់​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​សហគមន៍​ទាំង​អស់​នោះ ក្រុមហ៊ុន​បាន​ជួយ​ជ្រុម​ជ្រែង​ទៅ​លើ​សកម្មភាព​មនុស្សធម៌​មួយ​ចំនួន​ដូច​ជា ការ​បរិច្ចាគ​ថវិកា ការ​ជួយ​ទំនុក​បំរុង​ដោយ​ស្ម័គ្រ​ចិត្ត និង​ការ​ជួយ​ឧបត្ថម្ភ​ទៅ​លើ​កម្មវិធី​និង​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ ទាំង​អស់​នេះ​គឺ​អាច​ធ្វើ​ឱ្យ​មាន​ផល​វិជ្ជមាន​ចំពោះ​សហគមន៍​របស់​ពួក​យើង។

ផ​លិ​ត​ផ​ល



ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

ក្រុមហ៊ុនអីុឆែគ្រុបរៀបបានចំកម្មវិធី
ក្រុមហ៊ុនអីុឆែគ្រុបរួមទាំងបុគ្គលិកជាន់ខ្ពស់

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ផ្ទះលេខ 12 ផ្លូវ 289 សង្កាត់ បឹងកក់1
ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ
ព្រះរាជាណាចក្រ​កម្ពុជា
អាគារតាំងបង្ហាញ
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ