ភ្នំ​ពេញ (ថ្ងៃ​ទី​២៦ ខែតុលា)៖ អ៊ី ឆែ គ្រុប ដែល​ជាក្រុមហ៊ុន​នាំ​ចូល​ផ្តាច់​មុខ​ស៊ី​ម៉ងត៍ យុថ្កា និង​សម្ភារ​សំណង់​ឈាន​មុខ​គេនៅកម្ពុជា បាន​​នាំ​យក​អំណោយ​ទៅ​ចែកជូន​ប្រជា​ពលរដ្ឋចំនួន​៦០គ្រួសារ មកពីភូមិចំនួន២ ដែល​កំពុង​តែរង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់ ​នៅ​ខេត្ត​បាត់​ដំបង​។

ការ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ដៃ​ប្រជា​ពល​រដ្ឋដោយ​ផ្ទាល់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​សៅរ៍ ទី​២៤ ខែ​តុលា ឆ្នាំ​២០២០ ក្រោយពី​ក្រុមហ៊ុន​ អ៊ី ឆែ គ្រុប បាន​​សម្លឹង​ឃើញ​ពី​ផល​លំបាក និង​ការ​ខ្វះ​ខាត​នានា ដែល​ប្រជា​ពល​ដ្ឋ​កំពុង​តែ​ជួប​ប្រទះ​ដោយ​សារ​តែ​ទឹកជំនន់​ទឹក​ភ្លៀង​។

ប្រជា​ពល​រដ្ឋ​​ស្ថិតក្នុង​ភូមិ​អូ​រថ្មី និង​ភូមិភ្នំ​តូច ឃុំ​ពេជ្រចិន្តា ស្រុក​ភ្នំ​ព្រឹក ខេត្តបាត់​ដំបង សរុប​ចំនួន​៦០​គ្រួសារ ដែល​បាន​រងគ្រោះ​​​ធ្ងន់​ធ្ងរ​ជាង​គេ ​ដោយ​សារតែ​ទឹក​ជំនន់​ សុទ្ធ​សឹង​បាន​​ទទួល​អំណោយ​ដែល​អង្ករ​ចំនួន​៥០​គីឡូក្រាម មី​មួយ​កេះ និង​ត្រីខ​កំប៉ុងចំនួន​១០​កំប៉ុង ដូច​ៗ​គ្នា​។

លោក​តែ វង្សឆាយ នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន អ៊ី ឆែ គ្រុប មានប្រសាសន៍​ថា៖ «ការ​ចូលរួម​ដោះស្រាយ​ប្រឈម​នានា​ដែល​ប្រជា​ពល​រដ្ឋ​កំពុង​តែ​ជួប​ប្រទះ ពិសេស​ដោយ​សារ​តែ​ទឹក​ជំនន់នា​ពេល​បច្ចុប្បន្ន តែង​តែ​ស្ថិត​ក្នុង​គោលដៅ​ស្នូល​មួយ​ក្នុងចំណោម​គោល​ដៅ​ស្នូល​របស់​ក្រុមហ៊ុនជានិច្ច​​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រឡាញ់ និង​ការ​ជួយ​សណ្តោស​គ្នា​ក្នុង​គ្រា​លំបាក​ក្នុង​រង្វង់​គ្រួ​សារ​កម្ពុជា ហើយ​នេះ​ក៏​ជា​ការ​សកម្ម​ភាព​សម្តែង​ពី​ការ​​តប​ស្នង​ដល់សង្គម ផងដែរ ដែល​ផ្តល់​ការ​ជឿជាក់ និង​ប្រើប្រាស់​ផលិត​ផល​របស់​យើង ពិសេសស៊ីម៉ងត៍ យុថ្កា»​។

លោក​អ៊ាប ម៉ៅ នាយ​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ពេជ្រចិន្តា មាន​ប្រសាសន៍​ថា៖ «សូម​អរគុណ​ដល់​ក្រុមហ៊ុន អ៊ី ឆែ គ្រុប ហើយ​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​សប្បុរសធម៌​ដែល​មិន​អាច​កាត់​ថ្លៃ​បាន និង​ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។ អំណោយ​នេះ ពិត​ជា​​​មាន​តម្លៃ​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់ ពិសេស​ប្រជា​ពល​រដ្ឋ​នៅ​ភូមិអូរថ្មី និង​ភូមិ​ភ្នំតូច​»​។

បើ​យោង​ទៅ​តាម​លោក​នា​យ​ប៉ុស្តិ៍​រូបនេះ ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់​សរុប​មាន​ជាង១២០​គ្រួ​សារ ប៉ុន្តែ គ្រួ​សារ​ចំនួន​៦០ បាន​រង​នូវ​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ជាង​គេ ក្រោយពី​ភ្លៀង​ធ្លាក់​ខ្លាំង​​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​តាំង​ពី​ដើម​ខែនេះ រហូត​ដល់​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​​​កើត​​​​មាន​ជំនន់​ទឹក​ភ្លៀង​ភ្លាម​ៗ​តែម្តង​។

យោង​តាម​របាយការណ៍​បឋម​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​នា​ពេលថ្មីៗនេះ ​ជំនន់​ទឹក​ភ្លៀង​តាំង​ពី​ដើម​ខែ​តុលានេះ បាន​ធ្វើឲ្យ រាជធានី​-ខេត្ត​ចំនួន ​៩ ដែល​រួមមាន ​ភ្នំពេញ ​កណ្ដាល ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់​ បាត់ដំបង ​ប៉ៃលិន ​បន្ទាយមានជ័យ ​និង​ ខេត្ត​ស្ទឹងត្រែង រង​ការ​ជន់​លិច និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ជាច្រើន​។

បើ​តាម​របាយការណ៍ដដែល​ ខេត្ត​បាត់ដំបង​រង​ការ​ជន់​លិច​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ ​និង​រង​ការ​ខូចខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ធ្ងន់ធ្ងរ​ជាង​គេ​។

កាល​ពី​សប្តាហ៍មុន ក្រុមហ៊ុន អ៊ី ឆែ គ្រុប ក៏​បាន​នាំ​យក​អង្ករ​ចំនួន​៣០តោន ប្រគល់​ជូនរដ្ឋបាល​ខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកណ្តាល​ផងដែរ ដោយ​ខេត្ត​នីមួយ​ៗ​ទទួលបាន​អំណោយ​អង្ករ​១០​តោន​ដូចគ្នា ដើម្បី​​ចាត់​ចែង​​ផ្តល់​ឲ្យ​ប្រជា​ពលរដ្ឋ​​ដែល​រងគ្រោះ​តាម​គោល​ដៅ​របស់​ខ្លួន​៕

Donating Kits to Flood Victims in Battambang
Donating Kits to Flood Victims in Battambang
Donating Kits to Flood Victims in Battambang
Donating Kits to Flood Victims in Battambang
Donating Kits to Flood Victims in Battambang
Donating Kits to Flood Victims in Battambang

អំពី​ក្រុមហ៊ុន អ៊ី ឆែ គ្រុប

ចាប់​ផ្តើម​ពីអាជីវកម្ម​ជាលក្ខខណៈ​គ្រួ​សារតាំង​ពីឆ្នាំ​១៩៨៦ យើង​​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខ​គេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០២ និង​បាន​​អភិវឌ្ឍ​ទៅ​ជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ​២០១២​។ បច្ចុប្បន្ន ក្រុមហ៊ុន​យើងមាន​ផលិត​ផល​ជាច្រើនដូច​ជា ស៊ីម៉ងត៍យុថ្កា ដែក​ ជា​ដើម ហើយ​ក្រុមហ៊ុន​ធ្វើការ​ផ្គត់ផ្គង់សម្ភារ​សំណង់ជាច្រើន​ទៅកាន់​ក្រុមហ៊ុន​សាងសង់ និង​គម្រោង​សាងសង់នានា ដូច​ជា​សណ្ឋា​គារ អគារ ការិយាល័យ​ធ្វើ​ការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំ​ៗ និងបុរី ជាដើម​។

ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ទំនាក់ទំនងព័ត៌មាន៖

លោក​អ៊ិន សុផេង ប្រធានគ្រប់​គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
លោកសយ ដាឡែន
បុគ្គ​លិក​ផ្នែកទីផ្សារជាន់ខ្ពស់
លេខទូរសព្ទ៖ (+855) 015 225 866
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
ទីតាំងដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន (Showroom) នៅផ្លូវលេខ ១៤៣ បេតុង
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ