កសាង​អនាគតជាមួយអ្នក

នៅ ក្រុមហ៊ុន អុី ឆែ គ្រុប យើងមានមោទនភាពក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងសំណង់ដែលឈានមុខគេ ក្នុងវិស័យអភិវឌ្ឍន៍ហាងទំនិញលក់រាយនៅ កម្ពុជា។​

ទាញយកព័ត៌មាន ក្រុមហ៊ុន
គុណតម្លៃស្នូល

យើងគឺជាប្រភព និងជាអ្នកផ្គត់ផ្គង់ចែកចាយសម្ភារៈឈានមុខគេលើវិស័យឧស្សាហកម្មសំណង់។

ដើម្បីធ្វើអោយទស្សនៈវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុនឈានទៅ រកភាពជោគជ័យបានយើងខ្ញុំផ្អែកទៅ លើតម្លៃស្នូលទាំងប្រាំមួយគឺ៖

សុចរិតភាព

វិន័យល្អ

គុណធម៌

ភាពទាន់សម័យ

ការសហការគ្នា

ការអភិវឌ្ឍ

បេសកកម្ម

បង្កើតការផ្លាស់ប្តូរវិជ្ជមាន សម្រាប់​សហគមន៍របស់យើង

ប្រឌិតភាពនិងនិរន្តរភាពលើគ្រប់វិស័យរបស់ក្រុមហ៊ុន គឺជាកត្តារួមចំណែកមួយសម្រាប់ការអភិវឌ្ឍជាតិ “ ទនឹ្ទមនឹងនេះយើងខ្ញុំនឹងផ្តល់ជូនផលិតផលទាន់សម័យគ្រប់ប្រភេទដែលមានគុណភាពល្អនិងតម្លៃសមរម្យ។

ការបេ្តជ្ញាចិត្តលើគុណភាព

យើងជឿជាក់ថាគ្រប់អតិថិជនទាំងអស់សាកសមនឹងទទួលយកនូវទំនិញដែលមានគុណភាពល្អ ជាមួយនឹងតម្លៃសមរម្យ។

សេវាកម្មរហ័សទាន់ចិត្ត

យើងខ្ញុំខិតខំផ្តល់ការផ្គត់ផ្គង់យ៉ាងល្អបំផុតទៅ កាន់អតិថិជនរបស់យើងដោយសេវាកម្មដឹកជញ្ជូនឆាប់រហ័ស និងមានទំនុកចិត្ត។

ផ្តោតលើការបំពេញចិត្តអតិថិជន

យើងខ្ញុំបានផ្តោតសំខាន់លើសេវាបម្រើអតិថិជនដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជននីមួយៗ។


ក្រុមហ៊ុន អុី ឆែ គ្រុប បានបង្កើតអាជីវកម្មខ្នាតតូចដំបូងជាលក្ខណៈគ្រួសារ ដោយផ្តើមចេញពីការលក់គ្រឿងដែក និងលួសចំណងជាដើម

1986

បានពង្រីកអាជីវកម្មទៅជាអ្នកលក់រាយនូវប្រភេទដែកចម្រុះ និងគ្រឿងសម្ភារៈសំណង់ផ្សេងៗ​

1992

បានបង្កើតជាក្រុមហ៊ុន អុី ឆែ អាហរ័ណ នីហរណ័

2002

ចាប់ផ្តើមនាំចូល និងចែកចាយស៊ីម៉ងត៌យុថ្កា ដែលមានគុណភាពខ្ពស់ និងកំរិតស្តង់ដារអាមេរិក

2010

ដោយមានការគាំទ្រច្រើន យើងបានធ្វើការពង្រីកឃ្លាំងបន្ថែមទៅតាមតម្រូវការរបស់អតិថិជន

2011

បានអភិវឌ្ឍទៅជា ក្រុមហ៊ុន អុី ឆែ គ្រុប ដែលមានផ្គត់ផ្គង់សម្ភារៈសំណង់គុណភាពខ្ពស់គ្រប់ប្រភេទ

2012

ចាប់ផ្តើមធ្វើការចែកចាយផលិតផល​ នៅតាមតំបន់អភិវឌ្ឍន៍សំខាន់ៗ ទូទាំង២៥ រាជធានី/ខេត្ត

2014

ការដាក់បង្ហាញស្លាកសញ្ញាក្រុមហ៊ុនថ្មី ជាមួយពាក្យស្លោក “ កសាងអនាគតជាមួយអ្នក “ក្នុងន័យឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីកសាងអនាគតប្រទេសកម្ពុជា

2016

បានបង្កើតទីតាំងដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

2017

យើងបានផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលថ្មី មកកាន់អគារពាណិជ្ជកម្មចម្រុះ ធី ខេ សេនត្រល ដែលស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

2019

ក្រុមហ៊ុន អុី ឆែ គ្រុប បានធ្វើការនាំចូលផ្តាច់មុខដែកថ្មីម៉ាក 7ST នៅក្នុងប្រទេសកម្ពុជា និងបន្តការអភិវឌ្ឍទៅលើស៊ីម៉ងត៍យុថ្កា ដោយធ្វើការផ្លាស់ប្តូររូបរាងថ្មី គុណភាពកាន់តែពិសេស និងថែរក្សាបរិស្ថាន

2021

អបអរសាទរក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ២០ឆ្នាំជាមួយគ្នា

2022