បង្កើតការផ្លាស់ប្តូរវិជ្ជមាន សម្រាប់សហគមន៍របស់យើង

ស្វែងយល់បន្ថែម

យើងជឿជាក់ថា ក្រុមហ៊ុនយើងអាចរីកចម្រើនទៅ បានអាស្រ័យលើការរីកចម្រើនរបស់សហគមន៍ដែលយើងស្ថិតនៅ ជាមួយ។ អាស្រ័យហេតុនេះហើយយើងប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយៈការឧបត្ថម្ភជាថវិកាការចូលរួមគាំទ្រដោយស័្មគ្រចិត្ត និងការចូលរួមឧបត្ថម្ភដល់កម្មវិធីនានាដែលជះឥទ្ធិពលជាវិជ្ជមានទៅ ដល់សហគមន៍របស់យើង។

Y Chhe Group backpack. Creating positive change.
Y Chhe Group handing out backpacks at schools as part of their CSR outreach. Y Chhe Group handing out backpacks at schools as part of their CSR outreach. Y Chhe Group handing out backpacks at schools as part of their CSR outreach.
ការអប់រំ

ការរួមសាមគ្គីគ្នា នាំឲ្យយើងបង្កើតបានសមិទ្ធិផលអស្ចារ្យយ៉ាងច្រើន

អានបន្ត
ការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រការងារមនុស្សធម៌សម្រាប់ជួយដល់អ្នកដែលជួបការលំបាក

ក្រុមហ៊ុនអុី ឆែ គ្រុបបានចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រដែលជាការឆ្លើយតបទៅ នឹងគុណតម្លៃស្នូលមួយ ក្នុងចំណោមគុណតម្លៃស្នូលទាំងប្រាំមួយរបស់យើង។ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនអុី ឆែ គ្រុប បាន​បន្ត​កម្មវិធី​ចុះ​ជួយ​សហ​គម​ន៍របស់​ខ្លួនតាមរយៈការនាំយក​អំណោយ​ជា​គ្រឿងឧប​ភោគ​-បរិភោគ និង​​កា​បូបស្ពាយយក​ទៅ​ ចែកជូន​សិស្ស​ក្រីក្រ​ចំនួន​១៥០​នាក់ ដែល​កំពុងតែ​សិក្សា​នៅ ​សា​លា​រៀនខ្មែរ-​ចិន ចេងម៉េង ស្ថិតនៅ ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។

សុខភាព

បង្កើតការផ្លាស់ប្តូរវិជ្ជមាន សម្រាប់សហគមន៍របស់យើង

អានបន្ត
ក្រុមហ៊ុន អុី ឆែ គ្រុប ចូលរួមគាំទ្រការថែទាំសុខភាពតាមរយៈការបរិច្ចាគឈាម

ក្រុមហ៊ុន អុី ឆែ គ្រុប ជាក្រុមហ៊ុនដែលឲ្យតម្លៃទៅ លើធនធានមនុស្សជាចម្បង។ យើងខ្ញុំមិនត្រឹមតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទៅ លើអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានគិតគូរជាពិសេសទៅ លើបុគ្គលិករបស់យើងខ្ញុំផងដែរ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងឈានទៅ ដល់ចំណុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅ ក្នុងប្រទេសកម្ពុជាព្រមទាំងនាំយកមកនូវការច្នៃប្រឌិតថ្មីៗនិងរក្សានិរន្តរភាពអាជីវកម្មផងដែរ។

Y Chhe Group donating blood to those in need.
និរន្តរភាព

គំនិចផ្តួចផ្តើមនៃការចូលរួមថែទាំបរិស្ថានគឺជាការយកចិត្តទុកដាក់សម្រាប់ជនានុជនជំនាន់ក្រោយ

អានបន្ត
អុី ឆែ​​ គ្រុប កសាងពិភពលោក​​ឱ្យកាន់តែល្អប្រសើរ តាមរយៈការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន


ការបំពុលបរិស្ថាន គឺបញ្ហាចម្បងសម្រាប់ពិភពលោកទាំងមូល ដើម្បីចូលរួមជាចំណែកក្នុងការថែរក្សាបរិស្ថាន និងកាត់បន្ថយចំនួននៃការប្រើប្រាស់ថង់ប្លាស្ទិក ក្រុមហ៊ុន អុី ឆែ គ្រុប បានធ្វើការចែកប្រអប់ដាក់បាយអុីណុក ដ៏ស្រស់ស្អាតដែលមានលក្ខណៈពិសេស អាចប្រើប្រាស់បានយូរ មិនប៉ះពាល់ដល់ការបំពុលបរិស្ថាន និងជាជម្រើសប្រកបដោយនិរន្តរភាពជូនទៅ ដល់បុគ្គលិកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ការផ្តល់ជូននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយកាត់បន្ថយបញ្ហាបរិស្ថាននិងចូលរួមធ្វើឲ្យទីក្រុង ក៏ដូចពិភពលោកទាំងមូលក្លាយជាទីកន្លែងដ៏ស្រស់បំព្រង។

ព័ត៌មានថ្មីៗ

ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗ