ក្រុមហ៊ុន អុី ឆែ គ្រុប ចុះចែកម៉ាសដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ក្រុមហ៊ុន អុី ឆែ គ្រុប បានចុះទៅចែកម៉ាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូលក់សម្ភារសំណង់ទាំងអតិថិជន និងមិនមែនអតិថិជនរបស់ក្រុមហ៊ុន នៅតាមបណ្តាខេត្ត និងក្រុងនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ។

ក្រុមហ៊ុន អុី ឆែ គ្រុប បានចុះទៅចែកម៉ាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូលក់សម្ភារសំណង់ ទាំងអតិថិជន និងមិនមែនអតិថិជនរបស់ក្រុមហ៊ុន នៅតាមបណ្តាខេត្ត និងក្រុងនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ។

តាមរយៈសកម្មភាពចែកម៉ាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺកូវីដ-១៩ លោក ថុង ហេង នាយកផ្នែកលក់នៅ ក្រុមហ៊ុន អុី ឆែ គ្រុប មានប្រសាសន៍ថា៖ «បញ្ហាជំងឺកូវីដ-១៩ គឺជាបញ្ហារួមមួយនៅក្នុងសង្គមកម្ពុជារបស់យើង ហេតុនេះយើងត្រូវតែចូលរួមដោះស្រាយទាំង អស់គ្នាដើម្បីឆ្លងឲ្យផុតពីដំណាក់កាលដែលមិនធ្លាប់មានពីមុនមកនេះ » ។

នៅកំឡុងពេលនេះ យើងនឹងនៅតែរួមគ្នាបន្តការប្រុងប្រយ័ត្នដោយអនុវត្តវិធានការ៣កុំ និង៣ការពារ​ ដើម្បីរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់សង្គម។​ លើសពីនេះ យើងក៏សង្ឃឹមថាសង្គមជាតិមួយនឹងអាចធ្វើដំណើរទៅមុខជាមួយគ្នា។

អត្ថបទផ្សេងៗ