នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Y Chhe Group បានសហការជាមួយ TK Central, Klatform និង AxTe ដើម្បីបញ្ចប់ការប្រកួតប្រជែងស្នាលដៃ "ចំណតឡានក្រុងរបស់យើង" ដោយជោគជ័យ។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Y Chhe Group បានសហការជាមួយ TK Central, Klatform និង AxTe ដើម្បីបញ្ចប់ការប្រកួតប្រជែងស្នាដៃ "ចំណតឡានក្រុងរបស់យើង" ដោយជោគជ័យ។ ការប្រកួតប្រជែងនេះ បានផ្តល់ឱកាសដល់សិស្សនិស្សិតមកពីទូទាំងប្រទេសកម្ពុជា ឱ្យពិចារណា និងគិតទៅលើការរចនាចំណតឡានក្រុងដែលមានការតភ្ជាប់នៅក្នុងទីក្រុង និងការប្រមូលផ្តុំនៅក្នងសហគមន៍។ ដោយមានការដាក់ពាក្យចូលរួមពីសិស្សនិស្សិតចំនួន ៥៦នាក់ មកពីសាកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ការប្រកួតប្រជែងស្នាដៃនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន និងអ្នកជំនាញនៅក្នុងវិស័យរចនាស្ថាបត្យកម្មផងដែរ។
ការប្រកួតប្រជែងនេះ បានដំណើរការចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៤ ដែលបានរំលេចនូវគំនិតច្នៃប្រឌិតជាច្រើន ដោយបង្ហាញពីចំណុចចាប់ផ្តើមនៃការរចនាដ៏ទំនើបរហូតដល់ដំណោះស្រាយបញ្ហាជាក់ស្តែងដែលកើតមាននៅក្នុងទីក្រុងភ្នំពេញផងដែរ។ បន្ទាប់ពីដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ រួមទាំងការតាំងពិព័រណ៍ និងការធ្វើបទបង្ហាញរបស់បេក្ខជន គណៈមេប្រយោគ បានសម្រេចជ្រើសយកបេក្ខជន លោក កាំង ថាណារ័ត្ន ជាម្ចាស់រង្វាន់ជ័យលាភីលេខ ០១ នៅក្នុងការប្រកួតប្រជែងនេះផងដែរ។ គំនិតររបស់់់គាត់មានភាពលេចធ្លោ និងបានបង្ហាញពីការឆ្លើយតបទៅនឹងកត្តាសំខាន់ៗនៅក្នុងគម្រោងការងារ និងបានផ្តល់ការបកស្រាយអំពីកត្តាសំខាន់ៗចំនួន ៣ចំណុច ដូចជា៖ ភាពច្នៃប្រឌិត ពហុមុខងារ និងការតភ្ជាប់។ យើងយល់ឃើញថាគម្រោងនេះ ត្រូវបានបង្កើតឡើងដោយការគិតគូរបានយ៉ាងល្អិតល្អន់ និងបានប្រើប្រាស់ឯកសារយោងយ៉ាងល្អ ដែលជាចំណុចធ្វើឲ្យគម្រោងនេះមានភាពលេចធ្លោ និងធ្វើអោយទទួលបានលទ្ធផលជោគជ័យនៅក្នុងកម្មវិធីនេះ។
ការប្រកួតប្រជែងស្នាដៃ "ចំណតឡានក្រុងរបស់យើង" ជាវេទិកាសម្រាប់ស្ថាបត្យករ និងអ្នករចនាវ័យក្មេងដើម្បីបំផុសគំនិតដែលអាចអាចធ្វើអោយមានការកែប្រែ និងអភិវឌ្ឍទេសភាពទីក្រុងភ្នំពេញ និងសហគមន៍ផ្សេងៗ។ ជ័យលាភីរបស់លោក ថាណារ័ត្ន មិនត្រឹមតែបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិតរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសក្តានុពលនៃទស្សនវិស័យថ្មីៗ ដើម្បីជំរុញអោយមានការបង្កើតនូវគំនិតថ្មីៗដែលអាចជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុងនៅពេលអនាគតផងដែរ។
ជាចុងក្រោយនេះ យើងសូមចូលរួមអបអរសាទរចំពោះលោក កាំង ថាណារ័ត្ន និងអ្នកចូលរួមទាំងអស់ សម្រាប់ការរួមចំណែកដ៏វិសេសវិសាល ក្នុងការរចនាស្ថបត្យកម្មថ្មីនៅទីក្រុងភ្នំពេញនេះ។
