សង្រ្កាន ​អុីឆែគ្រុប២០២៦

នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៦ កន្លងផុតទៅនេះក្រុមហ៊ុនអុីឆែ គ្រុបបានប្រារព្ធកម្មវិធីសង្រា្កនអុីឆែ២០២៦យ៉ាងអធិកអធម៌នៅអាគារTK Central ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន អុីឆែ ឆែទាំងអស់។​


ក្នុងកម្មវិធីជួបជុំដ៏សប្បាយរីករាយនិងមានភាពស្និតស្នាលនេះផងដែរ,ក្រៅពីបរិភោគភោជនីយអាហារជុំគ្នា និងបានប្រព្រិត្តទៅដោយមានការបើកកម្មវិធីពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផងដែរ។នាការបើកកម្មវិធីនោះថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអុីឆែគ្រុបបានធ្វើបទបង្ហាញអំពីសមិទ្ធនផលនានាទៅកាន់បុគ្គលិកទាំងអស់អំពីសកម្មភាពការងារកន្លងមានក្នុងឆ្នាំ២០២៥ នឹងគម្រោងនៃចក្ខុវិស័យសម្រាប់ឆ្នាំ២០២៦។បន្ទាប់ពីនេះផងដែរយើងក៏បង្កើនភាពរីករាយដោយមានការលេងល្បែងប្រជាប្រិយខ្មែរ ព្រម​ទាំងរាំលេងកំសាន្តផងដែរ។​ លើសពីនេះទៀតដែរយើងក៏មានការចាប់រង្វាន់ជាច្រើនសម្រាប់បុគ្គលិកដែលបានចូលរួមយ៉ាងកុះករក្នុងកម្មវិធីសង្រ្កានឆ្នាំថ្មី។

 

សរុបមកការប្រារព្ធកម្មវិធីសង្រ្កានអុីឆែ២០២៦នេះវាមិនត្រឹមជាការជួបជុំបុគ្គលិក​ កម្មវិធីសង្រ្កានឆ្នាំថ្មីនោះទេប៉ុន្តែនេះក៏ជាឱកាសមួយក្នុងការបង្ហាញពីមោទនភាពទៅលើភាពជោគជ័យនៃការរីកលូតលាស់ទៅមុខឥតឈប់ឈររបស់ក្រុមហ៊ុនអុីឆែគ្រុបក្រោការតម្រង់ទិសដៅ ជាមួយការលើកចិត្តបុគ្គលិកទាំងអស់ឲ្យបន្តការផ្តាច់ជ្ញាចិត្តនិងបន្តខិតខំដើម្បីសម្រេចសមិទ្ធផលការងារនាថ្ងៃអនាគតបន្តទៀត។ ក្នុងឱកាសសិរីសួស្តីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះយើងខ្ញុំសូមជូនពរទៅដល់ថ្នាក់ដឹកនាំ​, បុគ្គលិកនិងព្រមទាំងអតិថិជនទាំងអស់ទទួលបានសុភមង្គលក្នុងគ្រួសារនិងមានជោគជ័យលើគ្រប់បំណងប្រាថ្នានានា។

អត្ថបទផ្សេងៗ