ការប្រកួតស្នាដៃ “សហគមន៍យើង” ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយភាពច្នៃប្រឌិតរបស់និស្សិតផ្នែកស្ថាបត្យកម្ម

ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ការប្រកួតប្រជែងស្នាដៃ “សហគមន៍យើង” ដែលរៀបចំនិងឧបត្ថម្ភដោយ ក្រុមហ៊ុន Y CHHE Group មានកិច្ចសហការជាមួយ Klatform និងគាំទ្រដោយ​ TK Central និង AxTe បានបញ្ចប់ដោយជោគជ័យ ហើយក៏បានបង្ហាញឲ្យឃើញពីស្នាដៃច្នៃប្រឌិតរបស់សិស្សនិស្សិតផ្នែកស្ថាបត្យកម្ម។

ការចូលរួមរបស់និស្សិតសស្ថាបត្យកម្មទូទាំងប្រទេស

ការប្រកួតនៅក្នុងឆ្នាំនេះ មានការចូលរួមពីនិស្សិតផ្នែកស្ថាបត្យកម្មរហូតទៅដល់ ៥៦ក្រុម ដើម្បីបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ។ កម្មវិធីនេះមិនមែនគ្រាន់តែជាការប្រកួតតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Y CHHE Group ក្នុងការផ្តល់ឱកាសឲ្យសិស្សនិស្សិតផ្នែកស្ថាបត្យកម្មបានបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីនេះ។ នៅពេលនេះ តំបន់ខណ្ឌទួលគោកកំពុងរីកចម្រើន ហើយនឹងក្លាយជាតំបន់សកម្មជាងគេមួយនៅទីក្រុងភ្នំពេញ។ ការប្រកួតនេះត្រូវបានចូលរួមដោយនិស្សិតស្ថាបត្យកម្ម ហើយនឹងតម្រូវឲ្យបង្កើតគំនិតក្នុងការរចនា  សហគមន៍យើង ដែលស្របតាមតម្រូវការ តម្លៃ និងបរិបទនៃការរស់នៅក្នុងតំបន់ខណ្ឌទួលគោក។

ផ្លូវទៅកាន់វគ្គផ្តាច់ព្រ័ត្រ

ចាប់តាំងពីគំនូរព្រាងទុករហូតក្លាយទៅជាគំរូមួយកម្មវិធីនេះបានចំណាយពេលជាច្រើនខែដើម្បីរៀបចំ។ បន្ទាប់ពីការវាយតម្លៃយ៉ាងម៉ត់ចត់គណៈកម្មការបានជ្រើសរើសក្រុម​ឆ្នើម​ចំនួន ៦ក្រុម ​ដើម្បី​បង្ហាញ​ស្នាដៃ​​ក្នុង​ការ​តាំង​ពិព័រណ៍​៖

-     RE-THINK NEXUS – Royal University of Fine Arts (RUFA)

-     GENZ – Limkokwing University

-     THE ALCHEMIST – Limkokwing University

-     11:59 Architect – Limkokwing University

-     THE ONE – Paragon International University

-     TITUY – Paragon International University

ការពិព័រណ៍នេះ មិនមែនត្រឹមតែជាវគ្គចុងក្រោយនៃការប្រកួតនេះតែប៉ុណ្ណោះទេ ការពិព័រណ៍នេះក៏មានការចូលរួមពីសាធារណជនផងដែរ។ វាជាឱកាសមួយសម្រាប់និស្សិតផ្នែកស្ថាបត្យកម្មក្នុងការបញ្ចេញសមត្ថភាពឲ្យសាធារណជនបានឃើញពីស្នាដៃ និងចក្ខុវិស័យរបស់ពួកគេ។


ហើយអ្នកទទួលបានជ័យលាភីនោះគឺ…

នៅក្នុងពិធីប្រគល់ពានរង្វាន់ គណៈកម្មការបានប្រកាសឈ្មោះអ្នកបានជ័យលាភីដូចខាងក្រោម៖

ជើងឯក៖ RE-THINK NEXUS – សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ     (RUFA)

គំរូល្អបំផុត៖ GENZ – សាកលវិទ្យាល័យ Limkokwing

គំនូរល្អបំផុត៖ THE ALCHEMIST – សាកលវិទ្យាល័យ Limkokwing

គម្រោងទាំងនេះមានភាពលេចធ្លោដោយសារតែភាពច្នៃប្រឌិត ហើយក៏បានបង្ហាញឲ្យឃើញពីទេពកោសល្យនិងចក្ខុវិស័យរបស់សិស្សនិស្សិតផ្នែកស្ថាបត្យកម្មក្នុងប្រទេសកម្ពុជា។

កសាងអនាគតជាមួយគ្នា

Y Chhe Group ជឿជាក់ថា ស្ថាបត្យកម្មគឺជាកត្តាសំខាន់មួយក្នុងការកសាងអនាគតទីក្រុងភ្នំពេញ។ យើងនឹងបន្តបង្កើតឡើងកម្មវិធីនេះ ដើម្បីឲ្យសិស្សនិស្សិតផ្នែកស្ថាបត្យកម្មមានឱកាសក្នុងការបញ្ចេញសមត្ថភាពភាពច្នៃប្រឌិត និងទេពកោសល្យ។

អត្ថបទផ្សេងៗ