ក្រុមហ៊ុន អុី ឆែ គ្រុប ចូលរួមពិព័រណ៍ CAMBUILD ដើម្បីសហការ និងគាំទ្រវិស័យសំណង់កម្ពុជា

នៅថ្ងៃទី ១៤-១៦ ខែតុលា​ ឆ្នាំ២០២៥ ក្រុមហ៊ុន អុី ឆែ គ្រុប បានចូលរួមការតាំងពិព័រណ៍ CAMBUILD ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះប្រៀបដូចជាសហគមន៍មួយ​ ដែលបានប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យសំណង់ រួមទាំងវិស្វករ ស្ថាបត្យករ ម្ចាស់ដេប៉ូ និងគម្រោងនានា ដើម្បីចែករំលែកបទពិសោធន៍​ ចំណេះដឹង និងឱកាសថ្មីៗក្នុងវិស័យសំណង់។

ក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រុមហ៊ុន អុី ឆែ គ្រុប បានបង្ហាញផលិតផលដែកម៉ាក 7ST Steel ដែលជាផលិតផលគោលមួយរបស់ខ្លួន និងត្រូវបានគេទទួលស្គាល់ជាដែកដែលមានគុណភាពលំដាប់អន្តរជាតិជាច្រើនឆ្នាំពីសំណាក់ដៃគូអាជីវកម្ម និងអតិថិជន ក្នុងការសាងសង់សំណង់អគារតូចធំ និងហេដ្ឋារចនាសម្ព័ន្ធនានា។ នៅក្នុងព្រឹត្តិការណ៍នោះដែរ 7ST Steel បានបង្ហាញផលិតផលចម្បងរួមមាន ដែកថ្នាំងអំពៅ, ដែកទីបជ្រុង, ដែកទីបជ្រុងទ្រវែង, ដែកទីបមូល, ស័ង្កសី, និងផលិតផលដែកផ្សេងៗជាច្រើនទៀត។

ក្នុងព្រឹត្តិការណ៍នោះដែរក៏ជាឱកាសសម្រាប់ អុី ឆែ គ្រុប ក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអតិថិជន និងដៃគូអាជីវកម្មថ្មីៗជាច្រើន ហើយមានទស្សនិកជនជាច្រើនបានអញ្ជើញមកទស្សនាស្តង់របស់យើង ដើម្បីស្វែងយល់អំពីផលិតផល និងទទួលព័ត៌មាន ក៏ដូចជាការ​ប្រឹក្សាលើបច្ចេកទេស និងគុណភាពផលិតផលរបស់យើងផងដែរ។ លើសពីនេះទៅទៀត ពួកយើងក៏មានកម្មវិធីកម្សាន្តសួរសំណួរងាយៗពាក់ព័ន្ធនឹងចំណេះដឹងទូទៅក្នុងវិស័យសំណង់ និងផលិតផល 7ST Steel ដើម្បីឈ្នះរង្វាន់អនុស្សាវរីយពីក្រុមហ៊ុន អុី ឆែ គ្រុប ផងដែរ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យស្តង់របស់យើងមានភាពរស់រវើក និងបង្ករជាភាពរីករាយដល់អ្នកចូលរួម និងទស្សនា។

ក្រុមហ៊ុន អុី ឆែ គ្រុប សូមអរគុណដល់ភ្ញៀវទាំងអស់ដែលបានចូលរួម និងគាំទ្រស្តង់របស់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានធ្វើឲ្យព្រឹត្តិការណ៍មួយនេះ​ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ។​  ក្រុមហ៊ុន អុី ឆែ គ្រុប សង្ឃឹមថាយើងនឹងបន្តកសាងអនាគតដ៏រឹងមាំជាមួយគ្នាទៀត។

អត្ថបទផ្សេងៗ