ក្រុមហ៊ុន អុី ឆែ គ្រុប ក្រោមការសហការជាមួយក្រុមហ៊ុន TK Central និង Klatform បានរៀបចំប្រត្តិការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ក្រោមប្រធានបទ “សហគមន៍យើង” ដែលផ្តល់ឱកាសដល់ សិស្សនិស្សិតផ្នែកស្ថាបត្យកម្ម ដើម្បីបង្កើតគំនិតក្នុងការរចនា សហគមន៍យើង ដែលស្របតាម តម្រូវការ តម្លៃ និងបរិបទនៃការរស់នៅក្នុងតំបន់ខណ្ឌទួលគោក។
សហគមន៍ជាកន្លែង ដែលផ្តល់នៅភាពស្វាគមន៍ និងមានភាពទាក់ទាញ សម្រាប់មនុស្សដែលរស់នៅជុំវិញ ហើយអាចបត់បែនទៅតាមកាលៈទេសៈ ឬតម្រូបការរបស់អ្នកប្រើប្រាស់ ដើម្បីបង្កើនសាគ្គីភាពនៅក្នុងសង្គម។
តំបន់ទួលគោកជាតំបន់ស្នាក់នៅមួយដែលស្ងប់ស្ងាត់ក្នុងរាជធានីភ្នំពេញបានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាតំបន់ទីប្រជុំជនដែលមានជម្រុះគ្រប់ជាតិសាសន៍និងគ្រប់វ័យហើយបង្កើតបានជាសហគមន៍អន្តរជាតិជាជម្រុះមួយផងដែរ។នៅពេលដែលតំបន់នេះបន្តអភិវឌ្ឍទៅមុខទាមទារឲ្យមានភាពសំបូរបែបងាយស្រួលដែលមានបម្រើសេវាកម្មទូទៅគ្រប់ប្រភេទ។ការប្រកួតនេះមានគោលបំណងស្វែងរកសិស្សនិស្សិតផ្នែកស្ថាបត្យកម្មឲ្យបង្កើតនូវគំនិតសាងសង់មជ្ឈមណ្ឌលសហគមន៍មួយដែលអាចបម្រើតម្រូវការ សេវាកម្ម និងជាអត្តសញ្ញាណ របស់សហគមន៍យើង នៃតំបន់ទួលគោក។
សហគមន៍នេះត្រូវបានរចនាឡើងដើម្បីជាទីកន្លែងស្វាគមដ៏ស្រស់ស្រាយ និងអាចឆ្លើយតប់តាមតម្រូវនៃការស់នៅរបស់ ប្រជាជននៅក្នុងសហគមន៍យើង។
ទីតាំងគម្រោងនេះស្ថិតនៅក្នុងតំបន់ទួលគោក នៃរាជធានីភ្នំពេញ ដែលជាតំបន់ទីប្រជុំជនសកម្មមួយ មានលក្ខណៈលាយបញ្ចូលគ្នារវាងការស្នាក់នៅ តំបន់ពាណិជ្ជកម្ម និងបណ្តាញស្ថាប័នអប់រំ។ទីតាំងនេះស្ថិតនៅលើផ្លូវ V-១៣ នៅជិតផ្លូវ ២៧៣ ។
អ្នកចូលរួមត្រូវពិនិត្យវាយតម្លៃបរិបទបរិយាកាសជុំវិញដើម្បីធ្វើសំណើរការរចនាដែលឆ្លើយតបនឹងបរិបទនៃតំបន់នេះបានយ៉ាងសមស្រប។
យើងស្វែងរកនិស្សិតស្ថាបត្យកម្មឲ្យបង្ហាញពីគំនិតនៃការរចនាសហគមន៍មួយ ដែលឆ្លុះបញ្ចាំងពី តម្រូវការសេវាកម្ម និងអត្តសញ្ញាណ នៃតំបន់ទួលគោក។
ស្ថាបត្យករ អ្នករៀបចំផែនការទីក្រុង និងអ្នករចនា ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ
ការចុះឈ្មោះចាប់ពីថ្ងៃទី ២១ មេសា ឆ្នាំ ២០២៥របៀបចុះឈ្មោះ៖ បំពេញបែបបទឌីជីថលតាមរយៈ QR Code (QR Code នៅទីនេះ) ឬតាម តំណភ្ជាប់នៅក្នុងការពិពណ៌នាខាងលើនេះ
ការបើកទទួលពាក្យចុះឈ្មោះ
ការដាក់ពាក្យ “សំណើរគម្រោងរចនា”
គណៈកម្មការត្រួតពិនិត្យកិច្ចការរបស់បេក្ខជន
ការប្រកាសបេក្ខជនជាប់វគ្គជម្រុះជុំទី១
ថ្ងៃផុតកំណត់នៃការដាក់"ម៉ាកែត"ជុំទី២
ការធ្វើបទបង្ហាញទៅកាន់មេប្រយោគ
ការបោះឆ្នោតជាសាធារណៈ និងការតាំងពិព័រណ៍
ថ្ងៃប្រកាសជ័យលាភីពានរង្វាន់ផ្ដាច់ព្រាត់
២១ មេសា - ០៥ ឧសភា ២០២៥
០២ មិថុនា ២០២៥
០៤ - ១៧ មិថុនា ២០២៥
២០ មិថុនា ២០២៥
២៣ កក្កដា ២០២៥
២៨ កក្កដា ២០២៥
៣០ កក្កដា - ០៦ សីហា ២០២៥
២២ សីហា ២០២៥
● សាច់ប្រាក់សុទ្ធចំនួន ៤ លានរៀល
● ពានរង្វាន់គ្រីស្តាល់
● ប័ណ្ណសរសើរ
● សាច់ប្រាក់សុទ្ធចំនួន ២ លានរៀល
● ពានរង្វាន់គ្រីស្តាល់
● ប័ណ្ណសរសើរ
● សាច់ប្រាក់សុទ្ធចំនួន ២ លានរៀល
● ពានរង្វាន់គ្រីស្តាល់
● វិញ្ញាបនបត្រ
● សាច់ប្រាក់សុទ្ធចំនួន 500 000រៀល
● ប័ណ្ណសរសើរ
បំពេញទម្រង់ឌីជីថលតាមរយៈតំណខាងលើ រាល់ចម្ងល់ផ្សេងៗ សូមទំនាក់ទំនង៖ 078 888 425