នាថ្ងៃទី ១៦ ដល់ ២១ ខែកុម្ភៈ កន្លងទៅនេះក្រុមហ៊ុន អុី ឆែ (YChhe) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការរៀបចំដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូងជូនដល់ដៃគូអាជីវកម្មរបស់យើង។ នេាះមិនត្រឹមតែជាការដើរកម្សាន្តប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្ហាញនូវការអរគុណ ដល់ភាពជាដៃគូដ៏រឹងមាំ ការជឿជាក់លើគ្នាទៅវិញទៅមកនិងទំនុកចិត្តឥតងាករេ ដែលអតិថិជនបានផ្តល់ឱ្យយើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។យើងជឿជាក់ថា មូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ គឺត្រូវបានកសាងឡើងតាមរយៈទំនាក់ទំនងដ៏ស្និតស្នាលហើយដំណើរកម្សាន្តនេះគឺជាឱកាសដ៏ល្អ ក្នុងការអបអរសាទរនូវជោគជ័យដែលយើងសម្រេចបានរួមគ្នានាពេលកន្លង។
ក្នុងរយៈពេល ៥ ថ្ងៃដ៏មានន័យនេះ ជាមួយបទពិសោធន៍ដែលទទួលបានគឺលើសពីការធ្វើដំណើរកម្សាន្ត។ដៃគូអាជីវកម្មរបស់យើងបានយល់កាន់តែច្បាស់អំពីប្រពៃណីវប្បធម៍របស់ប្រទេលកូរ៉េខាងត្បូងផងដែរ។ដំណើរបាននេះផ្តល់នូវបទពិសោធន៍ដ៏ពិសេសសម្រាប់៖
ដើម្បីធានានូវដំណើរកំសាន្តមិនអាចបំភ្លេចបានក្រុមការងាររបស់យើងបានរៀបចំកម្មវិធីយ៉ាងសម្បូរបែប ដែលបង្ហាញពីវប្បធម៌កូរ៉េ និងភាពសប្បាយរីករាយនៃរដូវរងា៖
ជាចុងក្រោយ ក្រុមហ៊ុន អុី ឆែ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដៃគូអាជីវកម្មគ្រប់រូបដែលបានចូលរួមក្នុងដំណើរនេះ។វត្តមានរបស់លោកអ្នកបានធ្វើឱ្យដំណើរកម្សាន្តនេះកាន់តែមានន័យពិសេស។ទំនុកចិត្តជាបន្តបន្ទាប់របស់លោកអ្នក គឺជាកម្លាំងចលករដែលជំរុញការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅរកភាពលូតលាស់និងរឹងមាំ។យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនលោកអ្នកនូវ ផលិតផលដែក 7ST ដែលមានគុណភាពខ្ពស់បំផុតដើម្បីធានាថាគម្រោងរបស់លោកអ្នកត្រូវបានកសាងឡើងនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជាប់ធន់ ដូចជាភាពជាដៃគូរបស់យើងដូច្នោះដែរ។