ការបរិច្ចាគឈាម សង្គ្រោះជីវិត​ របស់​ ក្រុមហ៊ុន អុី​ ឆែ គ្រុប​

កាលពីថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន អុី ឆែ គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមទស្សនទាន «ផុ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះខាតឈាម និងចែករំលែកក្តីស្រឡាញ់ទៅដល់ជនរងគ្រោះ ព្រមទាំងអ្នកជំងឺមានតម្រូវការឈាម។

សកម្ម​ភាព​បរិច្ចាគ​ឈាមនេះ ត្រូវបានរៀបចំឡើងនៅ​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន អុី ឆែ គ្រុប ​នៅ​​អគារ ធី ខេ សេនត្រល ស្ថិតក្នុង​ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ​។គោលបំណងនៃសកម្មភាពមនុស្សធម៌នេះ ​គឺដើម្បីជួយ​កាត់​បន្ថយបញ្ហា​ប្រឈម​នានា និង​ការ​ខ្វះ​ខាត​ឈាម​ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាមដើម្បីជាការបំផុស ការ​យល់ដឹង​ដល់​បុគ្គលគ្រប់រូបឲ្យ​ចូលរួម​បរិច្ចាគ​ឈាមដោយស្របទៅតាមគុណតម្លៃស្នូលរបស់យើង គឺដើរតួជាពលរដ្ឋល្អម្នាក់ដែលប្រកបទៅដោយមេត្តាធម៌ ការចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការរួមចំណែកដល់ការយល់ដឹងអំពីទំនួលខុសត្រូវសម្រាប់សង្គម។

អត្ថបទផ្សេងៗ