កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន អុី ឆែ គ្រុប បានធ្វើការដាក់សម្ពោធ និងបើកដំណើរការការិយាល័យតាំងបង្ហាញផលិតផលថ្មី ដែលធ្វើការរចនាសាងសង់ និងកែលម្អឡើងវិញដើម្បីនាំយកមកនូវបទពិសោធន៍ថ្មីសម្រាប់អតិថិជន។
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន អ៊ី ឆែ គ្រុប បានធ្វើការដាក់សម្ពោធ និងបើកដំណើរការការិយាល័យតាំងបង្ហាញផលិតផលថ្មី ដែលធ្វើការរចនាសាងសង់ និងកែលម្អឡើងវិញដើម្បីនាំយកមកនូវបទពិសោធន៍ថ្មីសម្រាប់អតិថិជន ដោយផ្អែកទៅលើចំណុចសំខាន់ៗ ៣ គឺការផ្តោតសំខាន់លើគុណភាព ការនាំមកនូវបទពិសោធន៍ថ្មី និងការបំពេញចិត្តរបស់អតិថិជន។

ការរចនា និងការកែលម្អឡើងវិញបាននាំមកនូវទីតាំងដ៏ធំទូលាយជាងមុន ផ្តល់ជូននូវផាសុខភាពសម្រាប់អតិថិជនក្នុងការពិនិត្យមើលផលិតផលដែលដាក់តាំងបង្ហាញ ជាមួយនឹងបរិយាកាសដ៏ស្រទន់ដែលបានរចនាឡើងនៅក្នុងទម្រង់លក្ខណៈទំនើបបែបសាមញ្ញ គ្របដណ្តប់ទៅដោយពណ៌ឈើស្រទន់ ពណ៌ស និងពណ៌ប្រផេះស្រាលដែល ដែលជួយបង្កើនភាពលេចធ្លោដល់ផលិតផលនានា និងអាចជួយឲ្យអតិថិជនផ្តោតសំខាន់បានទៅលើការទិញផលិតផល។
ការិយាល័យតាំងបង្ហាញផលិតផលក្រុមហ៊ុន អ៊ី ឆែ គ្រុប មានផ្គត់ផ្គង់គ្រឿងសម្ភារសំណង់ សម្រាប់តម្រូវការប្រើប្រាស់គ្រប់ប្រភេទ ក៏ដូចជាផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន ការសាកល្បងផលិតផលផ្ទាល់ និងការពិគ្រោះយោបល់ដល់អ្នកម៉ៅការអ្នកអភិវឌ្ឍន៍ និងម្ចាស់ផ្ទះផងដែរ។ រាប់ចាប់តាំងពីផលិតផលដែក និងស៊ីម៉ងត៍រហូតទៅដល់គ្រឿងសម្ភារៈសាងសង់ដំបូលនានា ការិយាល័យតាំងបង្ហាញផលិតផលយើងខ្ញុំ មាននាំយកផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជនដូចជា ផលិតផលដែកម៉ាក 7ST Steel បន្ទះផ្សំអាលុយមីញ៉ូមអាលុយកាបូន (Alucobond) និងប្រព័ន្ធការពារអគិ្គភ័យក្នុងសំបកអគារ Siderise ផងដែរ។

លោក ថុង ហេង នាយកផ្នែកលក់ក្រុមហ៊ុន អុី ឆែ គ្រុប បានមានប្រសាន៍ថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការដាក់សម្ភោធន៍ឲ្យប្រើប្រាស់ជាផ្លូវការនូវការិយាល័យតាំងបង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន អុី ឆែ គ្រុប ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន និងតម្រូវការរបស់អតិថិជន។ លោកបានបន្ថែមទៀតថា៖ “នេះគឺជាសមិទ្ធផលថ្មីមួយ ដែលបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់បេសកកម្មរបស់យើង គឺការបេ្តជ្ញាចិត្តលើគុណភាព សេវាកម្មរហ័សទាន់ចិត្ត និងការផ្តោតលើការបំពេញចិត្តអតិថិជន។
ក្រុមការងារផ្នែកបម្រើសេវាកម្មអតិថិជន និងប្រឹក្សាយោបល់ផ្នែកលក់របស់ក្រុមហ៊ុន អុី ឆែ គ្រុប រង់ចាំស្វាគមន៍ជានិច្ចក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត ជាមួយនឹងបទពិសោធន៍នៃការរចនាម៉ូត និងបរិយាកាសថ្មីនៃការិយាល័យតាំងបង្ហាញផលិតផលរបស់យើង” ។
ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២០ឆ្នាំនេះ ក្រុមហ៊ុន អ៊ី ឆែ គ្រុបនឹងបន្តប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលដែលមានគុណភាពស្តង់ដារខ្ពស់ជាមួយនឹងតម្លៃសមរម្យដើម្បីធានាបាននូវការពេញចិត្តរបស់អតិថិជន។
សម្រាប់អតិថិជនដែលអញ្ជើញមកដល់ទីតាំងផ្ទាល់ ឬអតិថិជនធ្វើការកក់ទុកជាមុន យើងខ្ញុំសូមស្វាគមន៍លោកអ្នកជានិច្ចដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីពីការិយាល័យតាំងបង្ហាញផលិតផលរបស់យើង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ 143 I ផ្លូវបេតុង(V13)សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើសិនលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការពិគ្រោះយោបល់ជាមួយក្រុមផ្នែកលក់ជំនាញរបស់យើង សូមទំនាក់ទំនងតាមរយៈលេខ 092 869 123 / 023 99 09 60 ឬតាមរយៈ Facebook Page និង Telegram Channel របស់យើងខ្ញុំ។