"សាលាឆាន់" ប្រែមកថាជាសាលសម្រាប់ព្រះសង្ឃឆាន់ចង្ហាន់ ត្រូវបានគេសាងសង់នៅក្នុងវត្តអារាមក្នុងភូមិដើម្បីជាទីកន្លែងជួបជុំរបស់អ្នកស្រុកក្នុងការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។
នៅពេលដែលយើងគិតទៅដល់ទីកន្លែងដែលមានមុខងារប្រើប្រាស់ច្រើន យើងប្រហែលអាចស្រមៃទៅដល់រូបភាពនៃបរិក្ខារទំនើបៗចុងក្រោយដែលបំពាក់នៅក្នុងបន្ទប់សនិ្នសិទ ឬបន្ទប់គំរូជាមួយនឹងគ្រឿងសង្ហារឹមទំនើបៗ ដែលអាចផ្លាស់ប្តូរមុខងារប្រើប្រាស់បានយ៉ាងងាយស្រួលទៅតាមតម្រូវការផ្សេងៗជាច្រើនប្រភេទ។ នៅក្នុងប្រទេសកម្ពុជា មានសំណង់មួយប្រភេទដែលគេឃើញមានភាគច្រើននៅតាមទីក្រុង និងជនបទ ជាសំណង់ដែលផ្សារភ្ជាប់សហគមន៍ និងជួយសម្រួលដល់ការប្រើប្រាស់នានាទៅតាមតម្រូវការដោយមិនមានបំពាក់គ្រឿងបរិក្ខារទំនើបអ្វីឡើយ។ "សាលាឆាន់" ប្រែមកថាជាសាលសម្រាប់ព្រះសង្ឃឆាន់ចង្ហាន់ ត្រូវបានគេសាងសង់នៅក្នុងវត្តអារាមក្នុងភូមិដើម្បីជាទីកន្លែងជួបជុំរបស់អ្នកស្រុកក្នុងការប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ និងជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ។
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអុី ឆែ គ្រុប បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាឆាន់នៅក្នុងវត្តឧត្តមគិរីព្រឹក្សា ដែលមានទីតាំងស្ថិតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឹ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីចែកអំណោយសប្បុរសធម៌ជូនដល់ជនចាស់ជរានិងសិស្សានុសិស្សរស់នៅក្នុងតំបន់នោះប្រមាណជាង៤០០នាក់ ដែលអំណោយមានដូចជាគ្រឿងឧបភោគបរិភោគ ថវិការ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើន។
ថ្វីដ្បិតតែសាងសង់ឡើងពីឈើជាប្រពីណីកន្លងមក ប៉ុន្តែនាពេលបច្ចុប្បន្នសាលាឆាន់មានទម្រង់ ទំហំ និងរូបរាងសំណង់ផ្សេងៗគ្នាជាច្រើន។ សព្វថ្ងៃនេះសាលាឆាន់ត្រូវបានសាងសង់ជាលក្ខណៈបើកចំហ ប្រើប្រាស់ដែក និងស៊ីម៉ងត៍ក្នុងការសាងសង់ ដោយមានសសរខ្ពស់ រាងមូល ដែលត្រូវបានរចនាជាមួយនឹងគំនូរដែលបង្ហាញអំពីសាសនា និងទេវកថារបស់ព្រះពុទ្ធ ដូចជាសត្វនាគជាដើមចម្រុះទៅដោយពណ៌ខៀវ ក្រហម និងពណ៌មាស។ នៅតាមជញ្ជាំងមានពោរពេញទៅដោយផ្ទាំងគំនូរជាច្រើនពណ៌ដែលបង្ហាញពីការបង្ហាត់បង្រៀន និងកាលប្បវត្តិរឿងជាច្រើនទាក់ទងទៅនឹងពុទ្ធសាសនា។
នៅជ្រុងម្ខាងនៃសាលាឆាន់ មានព្រះពុទ្ធរូប និងពុទ្ធបដិមាករជាច្រើនអង្គដើម្បីជាទីសក្ការៈគោរពបូជានិងបន់ស្រន់សម្រាប់ពុទ្ធបរិស័ទ។ នៅតាមបណ្តោយជញ្ជាំងរបស់សាលាឆាន់ត្រូវបានគេប្រើប្រាស់សម្រាប់ជាកន្លែងដែលព្រះសង្ឃធ្វើពិធីសូត្រមន្តប្រោះព្រំជូនពុទ្ធបរិស័ទដែលមកបន់ស្រន់និងប្រគេនចង្ហាន់ជូនព្រះសង្ឃជាដើម។ សម្រាប់ថ្ងៃធម្មតាដែលមិនមានប្រារព្ធពិធីសាសនាផ្សេងៗសាលាឆាន់ត្រូវបានប្រើប្រាស់សម្រាប់ជាទីកន្លែងដែលព្រះសង្ឃសិក្សារៀនសូត្រ និងស្វែងរកចំណេះដឹង។
ក្រៅពីប្រើប្រាស់សម្រាប់ជាទីកន្លែងប្រារព្ធពិធីសាសានា សាលាឆាន់ក៏ត្រូវបានគេប្រើសម្រាប់ទីកន្លែងសិក្សារៀនសូត្ររបស់សិស្សដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទៅសាលាដើម្បីទទួលបានការអប់រំបណ្តុះបណ្តាល។ជាធម្មតា ក្មេងៗរស់នៅតាមទីជនបទដែលមិនមានឳកាសទៅរៀននៅសាលា ក៏អាចជ្រើសរើសការបំបួសហើយបន្តសិក្សានៅក្នុងសាលាឆាន់បាន។ លើសពីនេះសាលាឆាន់ក៏ត្រូវបានប្រើជាទីជម្រកសម្រាប់អ្នកដែលមិនមែនផ្ទះសម្រាប់រស់នៅជាដើម។
សម្រាប់រចនាសម័្ពន្ធដ៏សំខាន់នៅក្នុងបរិវេណវត្តសាលាឆាន់គឺជាគំរូនៃសំណង់ដ៏ល្អមួយ ដែលស្គាល់ថាជាទីកន្លែងដែលមានមុខងារប្រើប្រាស់ច្រើនជាបេតិកភណ្ឌស្ថាបត្យកម្មដែលផ្សារភ្ជាប់ទំនាក់ទំនង និងជាកន្លែងដែលអាចផ្លាស់ប្តូរនិងទ្រទ្រង់ដល់សង្គម។ ទាំងនេះបានបង្រៀនយើងឲ្យដឹងថាការរចនាមិនចាំបាច់លុះត្រាតែស្មុគ្រស្មាញនិងទំនើបទើបអាចផ្តល់ជាប្រយោជន៍ និងលើកកម្ពស់ដល់ការរស់នៅរបស់មនុស្សចាស់និងកុមារនោះទេ។ ក្នុងនាមយើងជាក្រុមហ៊ុនអ៊ី ឆែ គ្រុប បេសកកម្មរបស់យើងគឺធានាបានថាយើងបានចូលរួមចំណែកដល់សហគមន៍របស់យើងតាមរយៈការផ្តល់ជាទីកន្លែងដែលប្រកបដោយភាពថ្លៃថ្លូរនិងសុខដុមរមនាទៅដល់ប្រជាពលរដ្ឋ មិនថាជាអាផាតមិនសេវាកម្មស្នាក់នៅជាការិយាល័យធ្វើការ និងជាសាលាឆាន់ក៏ដោយ។