ចូលរួមបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិត អំឡុងវិបត្តិកូវីត-១៩

ថ្នាក់​ដឹកនាំ និងបុគ្គ​លិក​របស់ក្រុមហ៊ុន អុី ឆែ គ្រុប ដែល​បាន​ចូល​រួម​បរិច្ចាគឈាមដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​បំផុស​សកម្ម​ភាពមនុស្ស​ធម៌ និង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ឈាមសម្រាប់​សង្គ្រោះ​ជីវិត​មនុស្សជា​ច្រើននៅ​កម្ពុជា អំឡុង​ពេល​នៃ​វិបត្តិ​វីរុស​កូវីដ-១៩​។

ថ្នាក់​ដឹកនាំ និងបុគ្គ​លិក​របស់ក្រុមហ៊ុន អុី ឆែ គ្រុប ដែល​បាន​ចូល​រួម​បរិច្ចាគឈាមដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​បំផុស​សកម្ម​ភាពមនុស្ស​ធម៌ និង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ឈាមសម្រាប់​សង្គ្រោះ​ជីវិត​ជាមនុស្ស​ច្រើននៅ​កម្ពុជា អំឡុង​ពេល​នៃ​វិបត្តិ​វីរុស​កូវីដ-១៩​។

សកម្ម​ភាព​បរិច្ចាគ​ឈាមក្រោម​ទស្ស​ន​ទាន​ «ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់» មួយ​នេះត្រូវ​បាន​រៀប​ចំ​ឡើង កាល​ពីថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន អុី ឆែ គ្រុប ​នៅ​​អគារ ធី ខេ សេនត្រល ស្ថិតក្នុង​ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ ក្រោម​​ការ​សហ​ការ​ជាមួយនឹង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។

គោលបំណងនៃសកម្មភាពមនុស្សធម៌នេះ គឺដើម្បីជួយ​កាត់​បន្ថយបញ្ហា​ប្រឈម​នានា និង​ការ​ខ្វះ​ខាត​ឈាម​ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម កំពុង​តែ​ជួប​ប្រទះ​អំឡុង​ពេល​នៃ​វិបត្តិជំ​ងឺកូវីដ-១៩​​​ ក៏​ដូច​ជា​បំផុសការ​យល់ដឹង​ដល់​អ្នក​ផ្សេងឲ្យ​ចូលរួម​បរិច្ចាគ​ឈាម ក្នុងដំណាក់​កាល​ដ៏​លំបាកនេះ។ ស្របទៅតាមគុណតម្លៃស្នូលរបស់យើងគឺ ដើរតួជាពលរដ្ឋល្អម្នាក់ដែលប្រកបទៅដោយមេត្តាធម៌ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងរួមចំណែកដល់ការយល់ដឹងអំពីទំនួលខុសត្រូវសម្រាប់សង្គម។

អត្ថបទផ្សេងៗ