កាលពីថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន អុី ឆែ គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម

កាលពីថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន អុី ឆែ គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមទស្សនទាន «ផុ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះខាតឈាម និងចែករំលែកក្តីស្រឡាញ់ទៅដល់ជនរងគ្រោះ ព្រមទាំងអ្នកជំងឺមានតម្រូវការឈាម។
នេះគឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន អុី ឆែ គ្រុប បានបំផុសគំនិតដល់បុគ្គលិករបស់ខ្លួន ក្នុងការចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។
ចូរបង្ហាញភាពក្លាហាន ក៏ដូចជាក្តីស្រឡាញ់របស់អ្នកដោយចូលរួមបរិច្ចាគឈាមទាំងអស់គ្នា។
អុី ឆែ គ្រុប កសាងអនាគតជាមួយអ្នក!
