អបអរគម្រប់ខួប១៥ឆ្នាំ របស់ក្រុមហ៊ុន អុី ឆែ គ្រុប

ក្រុមហ៊ុន អុី ឆែ គ្រុប មានមោទនភាពក្នុងការអបអរខួប១៥ឆ្នាំ របស់យើងចាប់តាំងពីបង្កើតរហូតមកដល់សព្វថ្ងៃ។

ក្រុមហ៊ុន អុី ឆែ គ្រុប មានមោទនភាពក្នុងការអបអរខួប១៥ឆ្នាំ របស់យើងចាប់តាំងពីបង្កើតរហូតមកដល់សព្វថ្ងៃ។

ចាប់ផ្តើមពីអាជីវកម្មជាលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងបានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយក្នុង ប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍក្រុមហ៊ុន ទៅជា “អុី ឆែ គ្រុប” នៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនទៅកាន់ក្រុមហ៊ុនសាងសង់ និងគម្រោងសាងសង់នានាដូចជា សណ្ណាគារ អគារការិយាល័យធ្វើ ការ ខន់ដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និង បុរីជាដើម។

ដើម្បីអបអរខួប១៥ឆ្នាំនេះ  យើងក៏បានធ្វើការរៀបចំកម្មវិធីជប់លៀងជូនដល់មហាគ្រួសារខ្លួន ដើម្បីជាការលើកទឹកចិត្ត បង្កើតភាពស្និតស្នាល ព្រមទាំងសាមគ្គីភាពរវាងនិយោជិក និងថ្នាក់គ្រប់គ្រង​។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះអតិថិជន បុគ្គលិក និងដៃគូសហការទាំងអស់ដែលតែងតែគាំទ្រ និង បន្តការសហការជាមួយក្រុមហ៊ុន អុី ឆែ គ្រុប។  ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងឈានទៅមុខ ដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុង ប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្សឱ្យកាន់តែមានភាព រីកចម្រើនថែមទៀត។ ​

អត្ថបទផ្សេងៗ