សាងសង់លំនៅឋាននាពេលអនាគតដែលមានតម្លៃសមរម្យ

ការរចនាតែងតែមានការវិវត្តដែលជាការឆ្លើយតបទៅនឹងបម្រែបម្រួលនៃវប្បធម៌ ការសិក្សារស្រាវជ្រាវនៃរបកគំហើញនានា និងត្រូវបានកំណត់ដោយតម្រូវការនៃសង្គម និងបរិស្ថាន។ យើងនៅតែប្រកាន់ខ្ជាប់ជាមួយនឹងផ្នត់គំនិតដែលថាការសាង់ផ្ទះប្រកបដោយនិរន្តរភាព គឺត្រូវចំណាយច្រើន និងមានតម្លៃថ្លៃ ហើយដំណោះស្រាយទាំងនេះត្រូវការពេលវេលា។

ចុះប្រសិនបើមានវិធីសាស្រ្តក្នុងការសាងសង់លំនៅឋានដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ហើយមានតម្លៃសមរម្យតាមរយៈការរចនាដ៏ល្អ?

Photo by CHUTTERSNAP on Unsplash

ការរចនាតែងតែមានការវិវត្តដែលជាការឆ្លើយតបទៅនឹងបម្រែបម្រួលនៃវប្បធម៌ការសិក្សារស្រាវជ្រាវនៃរបកគំហើញនានា និងត្រូវបានកំណត់ដោយតម្រូវការនៃសង្គម និងបរិស្ថាន។

ទោះបីជាយើងអាចសម្របខ្លួនទៅនឹងបម្លាស់ប្តូរទាំងនេះបានលឿនយ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅតែជួបបញ្ហាប្រឈម និងកំពុងតែស្វែងរកនូវដំណោះស្រាយទាក់ទងទៅនឹងបញ្ហាបរិស្ថាន និងការឆ្លើយតបទៅនឹងតម្រូវការសង្គមក្នុងរយៈពេលដ៏វែងឆ្ងាយនាពេលខាងមុខ ដែលជាក់ស្តែងបញ្ហាធំៗទាំងនេះរួមមានកង្វះខាតនៃលំនៅឋានដែលមានតម្លៃសមរម្យ និងកត្តាបម្រែបម្រួលអាកាសធាតុ។

នៅឆ្នាំ២០៣០​ ចំនួនប្រជាជនកម្ពុជាសរុបត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១៩លាននាក់។ នៅរាជធានីភ្នំពេញកំណើនប្រជាជនទាំងនេះ កើនឡើងដោយសារការធ្វើចំណាកស្រុករបស់ប្រជាជនតាមជនបទមករស់នៅទីក្រុង ដែលជាហេតុធ្វើឲ្យតម្រូវការនៃលំនៅឋានដែលមានតម្លៃសមរម្យ មានតម្រូវការជាបន្ទាន់។

ទោះបីជាលំនៅឋានដែលមានតម្លៃសមរម្យកំពុងតែមានតម្រូវការ ក៏ប៉ុន្តែអ្នកអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានៅតែផ្តោតសំខាន់ទៅលើការសាងសង់លំនៅឋានប្រណីត និងមានតម្លៃថ្លៃ ដែលមានភាពខ្ជះខ្ជាយទៅលើការប្រើប្រាស់ធនធាន និងថាមពល។ គិតត្រឹមឆ្នាំ២០២០ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ០៥ប៉ុណ្ណោះដែលត្រូវបានអនុម័ត​ដែលមានចំនួនលំនៅដ្ឋានសរុបតិចជាង​ ១០,០០០ យូនីត​ដែលខុសគ្នាឆ្ងាយពីចំនួន ៥០,០០០​​យូនីត ដែលត្រូវបានចែងក្នុងគោលនយោបាយជាតិ។

យើងនៅតែប្រកាន់ខ្ជាប់ជាមួយនឹងផ្នត់គំនិតដែលថាការសាង់ផ្ទះប្រកបដោយនិរន្តរភាពគឺត្រូវចំណាយច្រើន និងមានតម្លៃថ្លៃ ហើយដំណោះស្រាយទាំងនេះត្រូវការពេលវេលា។ ចុះប្រសិនបើមានវិធីសាស្រ្តក្នុងការសាងសង់លំនៅឋានដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ហើយមានតម្លៃសមរម្យតាមរយៈការរចនាដ៏ល្អ?

Photo by Pen Sereypagna, 2010

តាមរយៈការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយកម្រិតកាបូនឌីអុកស៊ីត ការរចនាលំនៅឋានដែលគិតគូរពីបរិស្ថាន ត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពខ្ជះខ្ជាយនៃការប្រើប្រាស់ថាមពល តាមរយៈការបង្កើតឲ្យមានពន្លឺព្រះអាទិត្យ និងខ្យល់អាកាសធម្មជាតិចេញចូលគ្រប់គ្រាន់ ដោយធ្វើការគ្រប់គ្រងទៅលើអាកាសធាតុ តាមរយៈការជំនួសដោយវិធីសាស្រ្តបែបធម្មជាតិបៃតង។

Photo by Alexander Abero on Unsplash


ទោះបីជាបច្ចេកវិទ្យាមួយចំនួនដូចជា ការសាងសង់ដំបូល និងបង្អួចដែលមានបំពាក់ទៅដោយបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ នៅតែមិនអាចប្រើប្រាស់បានគ្រប់គ្នាក៏ដោយ ដំណោះស្រាយដែលមានសក្តានុពលមួយចំនួនទៀតអាចរកឃើញតាមរយៈការជ្រើសរើសម្ភារៈសំណង់ដែលមានស្រាប់ដោយយកចិត្តទុកដាក់ និងវត្ថុធាតុទូទៅសម្រាប់ការរចនាដែលមិនទាមទារឲ្យមានការប្រើប្រាស់សម្ភារៈដែលមានតម្លៃថ្លៃ​ ឬក៏បច្ចេកវិទ្យាទំនើបឡើយ។
គំនិតក្នុងការសាងសង់លំនៅឋានដែលមានតម្លៃទាបដោយប្រើប្រាស់ធនធានឲ្យមានកម្រិត ហើយសិ្ថតក្នុងបរិបទក្នុងស្រុកហាក់បីដូចជាគំនិតស្រមើស្រម៉ៃ ប៉ុន្តែវាអាចទៅរួច។

ការចូលរួមជាចំណែកនៃកម្មវិធីប្រកួតប្រជែងស្នាដៃ “លំនៅឋានយើងនៅឆ្នំា២០៣០” ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ៊ី ឆែ គ្រុប ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់និស្សិតស្ថាបត្យករ និងវិស្វករដែលមានសេចក្តីប្រាថ្នាទាំងអស់ ចូលរួមឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ខ្លួនទៅលើបទពិសោធន៍ដែលធ្លាប់បានសិក្សាកន្លងមក និងប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីអនុវត្តលើការរចនាលំនៅឋានកម្ពុជា ដែលជាចំណែកក្នុងការលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់យើងក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គម និងបរិស្ថានដែលពាក់ព័ន្ធផងដែរ។

តើយើងសាងសង់ទីកន្លែងរស់នៅដ៏ប្រសើរមួយបែបណាតាមរយៈបញ្ហាប្រឈមទាំងឡាយដែលយើងមើលឃើញសម្រាប់ទសវត្ស៍បន្ទាប់ទៀត?

ចុចនៅទីនេះដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីលំនៅឋានយើងនៅឆ្នាំ២០៣០។

អត្ថបទផ្សេងៗ