ក្រុមហ៊ុន អុី ឆែ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេនៅកម្ពុជាបាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារអនាម័យទៅប្រគល់ជូនដល់សិស្សានុសិស្សចំនួន ១៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាដំបូកមានលក្ខណ៍ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។

ក្រុមហ៊ុន អុី ឆែ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេនៅកម្ពុជា បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារអនាម័យ ទៅប្រគល់ជូនដល់សិស្សានុសិស្សចំនួន ១៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាដំបូកមានលក្ខណ៍ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។
សិស្សានុសិស្សទាំង ១៥០នាក់ បានទទួលកញ្ចប់អំណោយដែលមានអង្ករទម្ងន់១០គីឡូក្រាម មី ត្រីខ ទឹកស៊ីអ៊ីវ និងអំបិល១កញ្ចប់ដូចគ្នា ព្រមទាំងទទួលបានម៉ាស និងទឹកអនាម័យលាងដៃដូចៗគ្នាផងដែរ នេះគឺជាផ្នែកមួយនៃការរក្សាអនាម័យដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
ការផ្តល់ជូនអំណោយនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលភាពខ្វះខាតជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយសារតែវិបត្តិវីរុសកូវីដ-១៩ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបតែវិលត្រឡប់ចូលរៀនវិញឲ្យខិតខំរៀនសូត្រ ហើយក៏ជាចំណែកមួយនៃការចូលរួមលើកកម្ពស់ដល់វិស័យអប់រំក្នុងប្រទេសកម្ពុជាផងដែរ ព្រោះកុមារគឺជាទំពាំងស្នងឫស្សីដែលនឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។
