ផលិតផលដែក 7ST STEEL - កសាងអនាគតអ្នក ពីលំនៅឋានរហូតដល់គ្រឿងសង្ហារឹម

ផលិតផលដែកម៉ាក “7ST Steel” ជាម៉ាកសញ្ញាដែកដំបូងបង្អស់របស់ក្រុមហ៊ុន អុី ឆែ គ្រុប អាចបំពេញបានគ្រប់តម្រូវសាងសង់ដែលមានកំលាំងខ្លាំង រឹងមាំជាប់ធន់ និងផ្តល់ជូននូវសុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។ 

ការសិក្សាបានបង្ហាញឲ្យឃើញថា​ ជាមធ្យមមនុស្សបានចំណាយពេលយ៉ាងតិចណាស់ ៦០% ដើម្បីសម្រាកនៅផ្ទះ សម្រាប់តួលេខគិតជាភាគរយ មានការកើនឡើងចាប់តាំងពីមានការចាប់ផ្តើមនៃជម្ងឺរាតត្បាត ហើយនិយោជិត និងនិយោជកទាំងអស់បានតម្រូវឲ្យធ្វើការពីផ្ទះរបស់ខ្លួន។ នេះបានធ្វើឲ្យម្ចាស់ផ្ទះ និងអ្នករស់នៅជាច្រើនបានងាកមកយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពផ្ទះរបស់ពួកគេ​ ដើម្បីកែលម្អបរិយាកាសជុំវិញខ្លួន និងបទពិសោធន៍នៃការរស់នៅឲ្យកាន់តែប្រសើរឡើងជាងមុន។

ការចំណាយពេលវេលាជាច្រើននៅផ្ទះ មនុស្សម្នាក់ៗបានចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការពិនិត្យ និងស្វែងយល់បន្ថែមអំពីតម្រូវការរបស់ខ្លួន ក៏ដូចជាតម្រូវការរបស់អ្នកដែលរស់នៅជាមួយផងដែរ។ រាប់ចាប់ពីគ្រឿងសង្ហារឹមរហូតដល់សម្ភារលម្អផ្សេងៗ។ មនុស្សទាំងអស់ចាប់ផ្តើមស្វែងរកជម្រើសនៃគុណភាពសម្ភារៈ ដែលមានគុណភាពជាប់ធន់ល្អ មានតម្លៃសមរម្យ និងអាចធ្វើការផ្លាស់ប្តូរបានតាមចំណង់ចំណូលចិត្ត។

សម្រាប់អ្នកដែលកំពុងស្វែងរកទិញ ឬសាងសង់លំនៅឋានអចិន្ត្រៃយ៍ គុណភាព និងតម្លៃត្រូវបានពិចារណាជាកត្តាសំខាន់ស្មើគ្នា។ ប្រទេសកម្ពុជា ជាទីផ្សារដែលកំពុងតែមានភាពរីកចម្រើន កំណើនប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម និងអ្នកមានវ័យកណ្តាល​ គឺជាអតិថិជនដែលមានសក្តានុពល ជាអ្នកដែលកំពុងស្វែងរកគុណភាពជីវិតកាន់តែប្រសើរ។ ជាទូទៅ អ្នកអភិវឌ្ឍន៍គម្រោងដែលជោគជ័យ គឺជាអ្នកដែលផ្តល់នូវលំនៅឋាន និងសំណង់អគារដែលប្រកបដោយសោភណភាព ប៉ុន្តែឆ្លើយតបទៅនឹងការប្រើប្រាស់ ជាក់ស្តែងដែលមានភាពឋិតថេរយូអង្វែង សាងសង់ដោយផ្តោតទៅលើគុណភាព ជាមួយនឹងសម្ភារដែលឆ្លងកាត់ការពិសោធន៍។ 

សម្រាប់ក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងសង្ហារឹម ឬឌីហ្សាញផ្នែកខាងក្នុង ការរចនា ឬធ្វើអ្វីមួយឲ្យចេញជាការពិត គឺមានភាពងាយស្រួលដូចជា ការស្វែងរកសម្ភារដែលមានគុណភាពខ្ពស់មកប្រើប្រាស់ ក្នុងនោះក៏មាន “ដែក” ដែលត្រូវបានប្រើប្រាស់បានតាមគ្រប់តម្រូវការ។ ផលិតផលដែកម៉ាក “7ST Steel” ជាម៉ាកសញ្ញាដែកដំបូងបង្អស់របស់ក្រុមហ៊ុន អុី ឆែ គ្រុប អាចបំពេញបានគ្រប់តម្រូវការសាងសង់ ដែលមានកំម្លាំងខ្លាំង រឹងមាំជាប់ធន់ និងផ្តល់ជូននូវសុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជាសហគមន៍ទាំងមូល។ ជាពិសេសដែកម៉ាក 7ST Steel ក៏មានផ្តល់ជូនជាច្រើនប្រភេទ គ្រប់ទំហំ គ្រប់ខ្នាត​ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។

ផលិតផលដែកម៉ាក 7ST Steel ​មានច្រើនជម្រើសសម្រាប់ការជ្រើសរើស​ ក្នុងនោះមានដូចជា ដែកទីបមូល ទីបជ្រុង និងទីបជ្រុងទ្រវែងដែលមានគ្រប់ទំហំ គ្រប់ខ្នាត សាកសាមបំផុតសម្រាប់ការងារសាងសង់ និងការងារដេគ័រផ្សេងៗ។

រយៈពេល២០ឆ្នាំមកនេះ ដែកម៉ាក​ 7ST Steel ត្រូវបានក្លាយជាជម្រើសនៃគម្រោងសាងសង់គ្រប់ប្រភេទដូចជា ការសាងសង់ស្ពាន ផ្លូវថ្នល់ បុរី អគារការិយាល័យ សាលារៀន​ មន្ទីរពេទ្យ អាផាតមិន ផ្ទះល្វែង រោងចក្រ ដែលជាគម្រោងអភិវឌ្ឍន៍ធំៗរបស់ជាតិ និងអន្តរជាតិ។​ នៅកម្ពុជាមានដូចជា TK Central, Borey Golden Park, Inter-Marit Beer Factory និង KOICA-Funded National Incubation Centre ។

TK Central, a mixed-use development located in the heart of Toul Kork

ប្រសិនបើអ្នកជាម្ចាស់គម្រោង ​ឬអ្នកអភិវឌ្ឍន៍ក្រុមហ៊ុនសាងសង់ ឬអ្នកតុបតែងខាងក្នុង លោកអ្នកអាចស្វែងយល់បន្ថែមអំពីផលិតផលដែកម៉ាក 7ST Steel ក្នុងការជួយកសាងអនាគតរបស់លោកអ្នក។ សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន អុី ឆែ គ្រុប ដើម្បីសាកសួរព័ត៌មានលម្អិតអំពីផលិតផល ឬក៏អាចទាក់ទងបានទៅកាន់ដេប៉ូចែកចាយរបស់យើងនៅទូទាំង 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

លេខទូរស័ព្ទទំនាក់ទំនង៖ 092 869 123 /023 99 09 60

ទំព័រហ្វេសបុកផេក៖ Y Chhe Group

អត្ថបទផ្សេងៗ