ភ្នំ​ពេញ ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២០៖ ក្រុមហ៊ុន អ៊ី​ ឆែ គ្រុប ដែល​ជាក្រុមហ៊ុនផ្គត់​ផ្គង់សម្ភារ​សំណង់​ឈាន​មុខ​គេនៅកម្ពុជា បាន​នាំ​យក​គ្រឿងឧបភោគ បរិភោគ និង​សម្ភារអនាម័យ ទៅប្រគល់ជូន​ដល់សិស្សា​នុសិស្សចំនួន​១៥០នាក់ ដែលកំពុងសិក្សានៅ​សាលា​បឋម​សិក្សាដំបូក​មានលក្ខណ៍ ស្ថិតនៅក្នុងភូមិដំបូក​មានលក្ខណ៍ ឃុំទំនប់ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

ការ​ផ្តល់​ជូន​អំណោយ​នេះ ធ្វើ​ឡើងក្នុង​គោល​បំណងជួយ​សម្រាល​ភាព​ខ្វះខាត​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន ដោយ​សារ​តែវិបត្តិ​វីរុស​កូវីដ-១៩ និង​លើក​ទឹក​ចិត្ត​ដល់សិស្សា​នុ​សិស្ស​ដែល​ទើប​តែ​វិល​ត្រឡប់​ចូល​រៀន​វិញ ឲ្យ​ខិត​ខំ​រៀន​សូត្រ ក្រោយពី​​ក្រសួង​អប់​រំ​ យុវ​ជន និង​កីឡា​បាន​ប្រកាស​ឲ្យ​បើក​សា​លា​រៀន​​ឡើងវិញ ចាប់​ពី​​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​។

សិស្សា​នុសិស្ស​ទាំង​១៥០នាក់ បាន​ទទួល​កញ្ចប់​អំណោយ ដែលមាន​អង្ករ​ទម្ងន់១០​គីឡូក្រាម មី​ ត្រីខ ទឹក​ស៊ីអ៊ីវ និងអំបិល​១​កញ្ចប់ដូចគ្នា ព្រមទាំងទទួលបាន​ម៉ាស និង​ទឹក​អនា​ម័យ​លាង​ដៃ​ដូចៗ​គ្នា ផងដែរ ដែល​នេះ​គឺ​ជាផ្នែកមួយនៃ​ការ​រក្សា​អនា​ម័យ​ដើម្បី​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូវីដ-១៩​។

លោក តែ វង្សឆាយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី ឆែ គ្រុប មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ពិត​​ជាមានក្តីរំភើបក្នុងចិត្ត ដោយបានឃើញ​ទឹក​មុខ​ប្រកប​ដោយ​ភាព​រីក​រាយ​របស់​​កុមារា-កុមារី​។ កម្ម​វិធី​ផ្តល់​អំណោយ​នេះ គឺ​ជាការចូលរួមលើក​លើក​ទឹក​ចិត្ត​ដ៏ធំ​មួយ​សម្រាប់​ក្មេង​ៗ​ឲ្យ​បន្ត​ខិត​ខំ​រៀន​សូត្រដើម្បី​កសាង​អនាគត​ដ៏ត្រចះ​ត្រចង់​ទៅ​ថ្ងៃ​អនា​គត​»​។

លោក​បាន​ប្រាប់​បន្ថែមទៀត​ថា៖ «ការ​ផ្តល់​អំណោយ​នេះ​ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ការ​លើក​​កម្ពស់​ដល់​វិស័យ​អប់​រំក្នុង​ប្រទេស​កម្ពុជា​ផងដែរ ព្រោះ​កុមារ គឺ​ជា​ទំ​ពាំង​ស្នង​ឫស្សី ដែល​នឹងក្លាយ​ជា​កម្លាំង​ស្នូល​ដ៏សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនា​គត​»​។

សកម្ម​ភាព​ផ្តល់​ជូន​អំណោយ​នេះ គ្រាន់​តែ​​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​សប្បុរសធម៌​ជាច្រើន​ផ្សេង​​ទៀត​របស់​ក្រុមហ៊ុន អ៊ី ឆែ គ្រុប ខណៈ​ដែល​លោក ថុង ហេង នាយកគ្រប់គ្រងលក់ បាន​បញ្ជាក់​ថា៖ «នេះ​គឺ​ជា​ការ​បង្ហាញពីការ​​ដឹង​គុណ​ និង​ការតប​ស្នងរបស់​យើង​​ដល់​សង្គម​ជាតិ។ ការ​សម្រួល​ដល់​ទុក​លំបាក តាម​រយៈ​អំណោយ​នេះ គឺ​ជាផ្នែក​មួយនៃ​គោល​ដៅ​ស្នូល​របស់​យើង ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​»​។

ក្រសួងអប់រំ យុវ​ជន និង​កីឡា បាន​ប្រកាស​​បិទស្ថាប័នអប់រំរដ្ឋ និង​ឯក​ជន​​ទូ​ទាំង​ប្រទេស កាលពីថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ដោយ​សារ​តែផ្ទុះ​ករណី​ឆ្លង​​កូវីដ-១៩ នៅ​ក្នុង​សា​លា​រៀន​​ឯង​ជនមួយ​ នៅ​រាជធានីភ្នំ​ពេញ​។ គិតត្រឹម​ថ្ងៃនេះ កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លងទូទាំង​ប្រទេស ដោយ​ភាគ​ច្រើន​គឺ​ជា​ករណី​នាំចូល ចំនួន២៧៤នាក់ និង​បាន​ព្យាបាល​ជាសះ​ស្បើយ​ទាំង​២៧៤នាក់​។

ស្រប​​ពេល​ជាមួយ​គ្នានេះ លោកអៀម សុខពេញ នា​យក​សាលា​បឋមសិក្សា មាន​ប្រសាសន៍ថា៖ «ក្នុង​នាម​ជា​នាយក​សាលា និង​តំណាង​ឲ្យ​លោក​គ្រូ អ្នកគ្រូ​ សិស្សានុសិស្ស និងមាតា-បិតាទាំងអស់ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុម​ហ៊ុន ​អ៊ី ឆែ គ្រុប ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​សម្រួល​ដល់​ទុក​លំបាករបស់​សិស្សា​នុសិស្ស តាម​រយៈ​អំ​ណោយ​នេះ ក៏​ដូច​ជា​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូវីដ-១៩​​។ ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុននឹង​បន្ត​សកម្ម​ភាព​នេះ នា​ថ្ងៃ​អនា​គត​»​៕

Donating Kits and Hygiene Materials to 150 Children Donating Kits and Hygiene Materials to 150 Children Donating Kits and Hygiene Materials to 150 Children Donating Kits and Hygiene Materials to 150 Children Donating Kits and Hygiene Materials to 150 Children Donating Kits and Hygiene Materials to 150 Children

អំពីក្រុមហ៊ុន អ៊ី ឆែ គ្រុប

ចាប់​ផ្តើម​ពីអាជីវកម្ម​ជាលក្ខខណៈ​គ្រួ​សារតាំង​ពីឆ្នាំ​១៩៨៦ យើង​​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខ​គេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០២ និង​បាន​​អភិវឌ្ឍ​ទៅ​ជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ​២០១២​។ បច្ចុប្បន្ន ក្រុមហ៊ុន​យើងមាន​ផលិត​ផល​ជាច្រើនដូច​ជា ស៊ីម៉ងត៍យុថ្កា ដែក​ ជា​ដើម ហើយ​ក្រុមហ៊ុន​ធ្វើការ​ផ្គត់ផ្គង់សម្ភារ​សំណង់ជាច្រើន​ទៅកាន់​ក្រុមហ៊ុន​សាងសង់ និង​គម្រោង​សាងសង់នានា ដូច​ជា​សណ្ឋា​គារ អគារ ការិយាល័យ​ធ្វើ​ការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំ​ៗ និងបុរី ជាដើម​។

ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។


ទំនាក់ទំនងព័ត៌មាន៖

លោក​អ៊ិន សុផេង
ប្រធានគ្រប់​គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
លោកសយ ដាឡែន
បុគ្គ​លិក​ផ្នែកទីផ្សារជាន់ខ្ពស់
លេខទូរសព្ទ៖ (+855) 015 225 866
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
ទីតាំងដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន (Showroom) នៅផ្លូវលេខ ១៤៣ បេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ