អំពីក្រុមហ៊ុនអ៊ីឆែគ្រុប
ចាប់ផ្តើមពីអាជីវកម្មជាលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងបានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍក្រុមហ៊ុន ទៅជា “អ៊ី ឆែ គ្រុប” នៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារសំណង់ជាច្រើន ទៅកាន់ក្រុមហ៊ុនសាងសង់ និងគម្រោងសាងសង់នានា ដូចជា សណ្ណាគារ អគារការិយាល័យធ្វើការ ខន់ដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និង បុរីជាដើម។
ក្រុមហ៊ុនយើងខ្ញុំ មិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប៉ុណ្ណោះទេ យើងក៏យកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើងផងដែរ។ ក្រុមហ៊ុន ខិតខំប្រឹងប្រែងឈានទៅមុខ ដល់ចំនុចកំពូលនៃស្តង់ដាពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្សឱ្យកាន់តែមានភាព រីកចម្រើនថែមទៀត។
ប្រវត្តិក្រុមហ៊ុន
-
ឆ្នាំ២០១៩ ប្តូរទីតាំងមកកាន់អគារពាណិជ្ជកម្ម ធី ខេ សេនត្រលស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ
-
២០១៧ខួប ១៥ ឆ្នាំនៃការបង្កើតអាជីវកម្មនិង ការបម្រើក្នុងវិស័យសំណង់នៅកម្ពុជា
-
២០១៦បង្កើតឡូហ្គោក្រុមហ៊ុនថ្មី ពាក្យស្លោកថ្មី និងវេបសាយថ្មី។
-
២០១២បង្កើតក្រុមហ៊ុន អ៊ី ឆែ គ្រុប លីមីតធីត។
-
២០១០ចាប់ផ្តើមលក់ចែកចាយ ស៊ីម៉ងត៍យុថ្កា ដែលជាស៊ីម៉ងត៍មានឈ្មោះល្បីមួយ ទទួលបានការបញ្ជាក់ចូលជាស្តង់ដារអាមេរិក ASTM C150
-
២០០៥បានចាប់ផ្តើមលក់ចែកចាយ ប្រភេទឥដ្ឋការ៉ូសេរ៉ាមិច និងប្រភេទសម្ភារៈបន្ទប់ទឹក រួមមាន បង្គន់ ក្បាលរ៉ូប៊ីណេបន្ទប់ទឹក បាញ័រ និង ទូសូណាជាដើម
-
២០០២បង្កើតក្រុមហ៊ុននាំចេញនិងនាំចូល អ៊ី ឆែ លីមីតធីត។
-
១៩៩២បានពង្រីកពីហាងអាជីវកម្មខ្នាតតូច ទៅជាអ្នកលក់រាយ ប្រភេទដែកចំរុះ និង សម្ភារៈសំណង់ផ្សេងៗ
-
១៩៨៦ចាប់ផ្តើមពីការបើកហាងអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារលក់គ្រឿងដែកបន្តិចបន្តួច និង លួសចំណង
ទស្សនៈវិស័យ
ទស្សនៈវិស័យរបស់យើងគឺចង់ក្លាយជាដៃគូរទីមួយក្នុងវិស័យសំណង់នៅប្រទេសកម្ពុជា។
បេសកកម្ម
ប្រឌិតភាពនិងនិរន្តរភាពលើគ្រប់វិស័យរបស់ក្រុមហ៊ុន គឺជាកត្តារួមចំណែកមួយសំរាប់ការអភិវឌ្ឍន៍ជាតិ ទន្ទឹមនឹងនេះយើងខ្ញុំនឹងផ្តល់ជូនផលិតផលទាន់សម័យគ្រប់ប្រភេទដែលមានគុណភាពល្អ និង តម្លៃសមរម្យ។

ការប្តេជ្ញាចិត្តលើគុណភាព
យើងជឿជាក់ថាគ្រប់អតិថិជនទាំងអស់សាកសមនឹងទទួលយកនូវទំនិញដែលមានគុណភាពល្អជាមួយនិងតម្លៃសមរម្យ

សេវាកម្មរហ័សទាន់ចិត្ត
យើងខ្ញុំខិតខំផ្តល់ការផ្គត់ផ្គង់យ៉ាងល្អបំផុតទៅកាន់អតិថិជនរបស់យើងដោយសេវាកម្មដឹកជញ្ជូនឆាប់រហ័សនិងមានទំនុកចិត្ត

ផ្តោតលើការបំពេញចិត្តអតិថិជន
យើងខ្ញុំបានផ្តោតសំខាន់លើសេវាបម្រើអតិថិជន ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជននីមួយៗ
តម្លៃស្នូល
ដើម្បីធ្វើអោយទស្សនៈវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុនយើងខ្ញុំឈានទៅរកភាពជោគជ័យបានយើងខ្ញុំពឹងផ្អែកទៅលើស្នូលទាំងប្រាំមួយគឺៈ
សុចរិតភាព
វិន័យល្អ
គុណធម៌
ភាពទាន់សម័យ
ការសហការគ្នា
ការអភិវឌ្ឍ
ពាក្យស្លោក
កសាងអនាគតជាមួយអ្នក