
កាលពីថ្ងៃទី៥ខែមេសា ឆ្នាំ២០១៩, ក្រុមហ៊ុនអ៊ីឆែគ្រុបបានរៀបចំកម្មវិធីជប់លាងប្រចាំឆ្នាំសម្រាប់បុគ្គលិកទាំងអស់គ្នា ដើម្បីអបអរសាទ បុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាអបអរសាទដល់ការរីកចំរើនរបស់ក្រុមហ៊ុនដែលបានមកពីការខិតខំប្រឹងប្រែងធ្វើការងារ របស់បុគ្គលិកយើង ផងដែរ។ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនអ៊ីឆែគ្រុប បានថ្លែងថា៖ “ពួកយើងសូមសំដែងនូវការសាទ និងដឹងគុណចំពោះបុគ្គលិកទាំងអស់ ដែលបានខិតខំធ្វើការនិងចូលរួមជាចំណែកដ៏សកម្ម ដើម្បីភាពរីកចំរើនរបស់ក្រុមហ៊ុន។”