ភ្នំពេញ (ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០)៖ ក្រុមហ៊ុន អ៊ី ឆែ គ្រុប ដែល​ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ​សំណង់​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​ទទួល​ការ​កោត​សរសើរថា ក្រុមហ៊ុនបាន​ផ្តល់​អំណោយ​ទាន់​ពេល​វេលា និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រាលំបាក ដល់​ជន​រង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់​ទឹក​​ភ្លៀង។

ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល បាន​លើក​ឡើង​បែបនេះ ក្រោយពី​ក្រុមហ៊ុន អ៊ី ឆែ គ្រុប បាន​នាំ​យក​អំណោយ​ជាអង្ករចំនួន ១០ តោន ទៅ​ផ្តល់​ជូន​នៅ​ឯ​សាលា​ខេត្ត​ផ្ទាល់​តែម្តង កាល​ពីថ្ងៃ​​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ជា​មួយនឹង​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​​ដែល​កំពុង​តែ​ជួប​ប្រទះ​ដោយ​សារ​តែ​ទឹក​ជំនន់​។

ឯកឧត្តម មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា៖ «សូមអរគុណណាស់ដល់ក្រុមហ៊ុន អ៊ី ឆែ គ្រុប ព្រោះ​ការ​មក​ជួយ​គ្នា​នេះ​ពិត​ជា​ទាន់​ពេល​វេលា ក្នុង​កាលៈទេសៈ​ដែល​យើង​ត្រូវ​ការថវិកា​ទាំង​អស់​នេះ​ទៅ​ចាត់ចែងដើម្បី​ដោះ​ស្រាយ​ជួយ​ប្រជា​ពល​រដ្ឋដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​។ សូមអរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា ហើយ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​​ក្នុងការ​សហ​ការ​គ្នា​ក្នុង​គ្រា​ដ៏លំបាកនេះ​»​។

ឯកឧត្តម មាន​ប្រសាសន៍​បន្ថែម​ថា៖ «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ»។

លោក តែ វង្សឆាយ នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អ៊ី ឆែ គ្រុប បាន​ឲ្យដឹងថា៖ «ទឹក​ជំនន់​នេះ គឺ​ជា​បញ្ហា​បន្ទាន់​មួយ ហេតុនេះ ក្រុមហ៊ុន ត្រូវ​តែ​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ចូលរួម​​ជា​​មួយនឹងរាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​​ជួយ​ឲ្យ​ប្រជា​ពល​ដ្ឋ​កម្ពុជា ឆ្លង​ផុត​ដំណាក់​កាល​ដ៏លំបាក​នេះ​»​។

លោក​​បាន​មានប្រសាសន៍​បន្ថែមទៀតថា៖ «ការ​ចូលរួម​ដោះ​ស្រាយ​ និង​អភិវឌ្ឍ​សង្គម និង​ប្រទេស​ជាតិ គឺ​ជា​តម្លៃ​ស្នូល​មួយ​ក្នុង​ចំណោម​តម្លៃ​ស្នូល​សំខាន់​ៗ​របស់​ក្រុមហ៊ុន ក្នុង​ការ​ជួយ​លើក​ស្ទួយ​ឲ្យ​​កម្ពុជា មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ជា​និច្ច​»​។ ការ​ធ្លាក់​ភ្លៀង​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា បាន​នាំ​ឲ្យ​កើត​មាន​ជំនន់​ទឹក​ភ្លៀង​ នៅ​ក្នុង​ភូមិ ស្រុក ក្រុង និង​ខេត្ត​ជាច្រើន​​ទូ​ទាំង​កម្ពុជា ហើយ​ខេត្ត​​កំពង់ស្ពឺ កណ្តាល និង​រាជ​ធានីភ្នំពេញ រង​គ្រោះ​ខ្លាំង​ជាង​គេ​ក្នុង​រយៈពេល​១​សប្តាហ៍​ចុងក្រោយ​នេះ​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន អ៊ី ឆែ គ្រុប ក៏​ទើប​តែ​បាន​នាំយក​អំណោយ​​ជាអង្ករ ១០តោន ជូន​ដល់​សា​លា​ខេត្ត​កំពង់ស្ពឺ ផងដែរ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​តុលា ឆ្នាំ​២០២០ បន្ទាប់​ពីក្រុមហ៊ុន បាន​ផ្តល់​អំណោយ​ដូច​គ្នា​​ជូន​ដល់​សាលា​ខេត្ត​ពោធិ៍សាត់​ ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​ខេត្ត​ទាំង​៣​ខាង​លើ​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន ​ក៏កំពុង​តែ​រៀប​ចំ​អំណោយ ដើម្បី​ចែក​ជូន​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​បាត់​ដំបង ដែល​ជា​ខេត្ត​កំពុង​​តែ​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​សារ​តែ​ទឹក​ជំនន់ ផង​ដែរ​៕

Y Chhe Group helps flood victims timely
Y Chhe Group helps flood victims timely
Y Chhe Group helps flood victims timely
Y Chhe Group helps flood victims timely
Y Chhe Group helps flood victims timely
Y Chhe Group helps flood victims timely
Y Chhe Group helps flood victims timely


អំពី​ក្រុមហ៊ុន អ៊ី ឆែ គ្រុប

ចាប់​ផ្តើម​ពីអាជីវកម្ម​ជាលក្ខខណៈ​គ្រួ​សារតាំង​ពីឆ្នាំ​១៩៨៦ យើង​​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខ​គេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០២ និង​បាន​​អភិវឌ្ឍ​ទៅ​ជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ​២០១២​។ បច្ចុប្បន្ន ក្រុមហ៊ុន​យើងមាន​ផលិត​ផល​ជាច្រើនដូច​ជា ស៊ីម៉ងត៍យុថ្កា ដែក​ ជា​ដើម ហើយ​ក្រុមហ៊ុន​ធ្វើការ​ផ្គត់ផ្គង់សម្ភារ​សំណង់ជាច្រើន​ទៅកាន់​ក្រុមហ៊ុន​សាងសង់ និង​គម្រោង​សាងសង់នានា ដូច​ជា​សណ្ឋា​គារ អគារ ការិយាល័យ​ធ្វើ​ការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំ​ៗ និងបុរី ជាដើម​។

ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

ទំនាក់ទំនងព័ត៌មាន៖

លោក​អ៊ិន សុផេង ប្រធានគ្រប់​គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
លោកសយ ដាឡែន
បុគ្គ​លិក​ផ្នែកទីផ្សារជាន់ខ្ពស់
លេខទូរសព្ទ៖ (+855) 015 225 866
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
ទីតាំងដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន (Showroom) នៅផ្លូវលេខ ១៤៣ បេតុង
សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ