ភ្នំពេញ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២០៖: ក្រុមហ៊ុន អុីឆែ គ្រុប បានចុះទៅចែកម៉ាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូលក់​សម្ភារសំណង់ ទាំង​អតិ​ថិ​ជន និង​មិនមែន​អតិ​ថិ​ជន​របស់​ក្រុមហ៊ុន នៅតាមបណ្តាខេត្ត និងក្រុងនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ។

សកម្មភាពចែកម៉ាសដែលកំពុងតែបន្តនេះ ក៏ត្រូវ​បាន​ធ្វើឡើងដើម្បីលើកទឹកចិត្តសាធាណៈជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ផងដែរ ខណៈដែលជំងឺនេះ នៅតែបន្តរាតត្បាតទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។

ទាក់ទង​នឹង​​​ការចែក​ម៉ាស់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​របស់​​ជំ​ងឺ​កូវីដ ១៩ ជាពិសេសបន្ទាប់​ពី​មាន​ករណី​ឆ្លង​ថ្មី​ជា​បន្ត​បន្ទាប់​​ក្នុង​រយៈពេល​​២​សប្តាហ៍​ចុងក្រោយ​ លោក​ថុង ហេង នា​យក​ផ្នែក​លក់​នៅ​ក្រុមហ៊ុន អុីឆែ គ្រុប មាន​ប្រសាសន៍ថា​៖ «បញ្ហា​ជំ​ងឺ​កូវីដ ១៩ គឺ​ជា​បញ្ហា​រួម​មួយ​នៅក្នុង​សង្គម​កម្ពុជា​របស់​យើង ហេតុនេះ យើង​ត្រូវ​តែ​ចូលរួម​ដោះ​ស្រាយ​ទាំង​អស់​គ្នា ដើម្បី​ឆ្លង​ឲ្យ​ផុត​ពី​ដំណាក់​កាល​​ដែលមិនធ្លាប់​មាន​ពីមុន​មក​នេះ​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «សកម្ម​ភាព​​នេះ​ ក៏​បង្ហាញពី​ការ​ចូលរួម​សហ​ការ​គ្នា ក្នុងការ​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ​របស់​យើង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើងផងដែរ ហើយ​នេះតែង​តែ​ជា​គុណ​តម្លៃ​ស្នូល​របស់​យើង​ជានិច្ច​ មិន​ថា នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​អនា​គត​»​។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​វីរុសកូវីដ ១៩ សរុប​ទូ​ទាំង​ប្រទេស​ចំនួន​៣០៤នាក់ ក្នុងនោះ​ជា​សះស្បើយ​ចំនួន​២៩១នាក់ និង​កំពុង​សម្រាក​ព្យា​បាល​១៣​នាក់​ផ្សេង​ទៀត ហើយ​ករណី​សង្ស័យ​​រាប់​រយ​នាក់​ផ្សេង​ទៀត​​កំពុង​តែ​ធ្វើ​ចត្តាលៃ​ស័ក្តិ​។

សម្រាប់​ព័ត៌​មាន​បន្ថែម និង​ប្រម៉ូសិនថ្មី​ៗពីក្រុមហ៊ុន អ៊ី​ឆែ គ្រុប សូមតាម​ដាន​លើ​ទំព័រ Facebook ផ្លូវ​ការតាមរយៈ www.facebook.com/YChheGroup ឬ​ចូល​ទៅកាន់​​គេហ​ទំ​ព័រ៖ www.ychhe.com.kh.

Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19
Y Chhe Group Handing Masks to Tight Against Covid-19

អំពី​ក្រុមហ៊ុន អ៊ី ឆែ គ្រុប

ចាប់​ផ្តើម​ពីអាជីវកម្ម​ជាលក្ខខណៈ​គ្រួ​សារតាំង​ពីឆ្នាំ​១៩៨៦ យើង​​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខ​គេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០២ និង​បាន​​អភិវឌ្ឍ​ទៅ​ជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ​២០១២​។ បច្ចុប្បន្ន ក្រុមហ៊ុន​យើងមាន​ផលិត​ផល​ជាច្រើនដូច​ជា ស៊ីម៉ងត៍យុថ្កា ដែក​ ជា​ដើម ហើយ​ក្រុមហ៊ុន​ធ្វើការ​ផ្គត់ផ្គង់សម្ភារ​សំណង់ជាច្រើន​ទៅកាន់​ក្រុមហ៊ុន​សាងសង់ និង​គម្រោង​សាងសង់នានា ដូច​ជា​សណ្ឋា​គារ អគារ ការិយាល័យ​ធ្វើ​ការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំ​ៗ និងបុរី ជាដើម​។

ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។



ទំនាក់ទំនងព័ត៌មាន៖

លោក​អ៊ិន សុផេង ប្រធានគ្រប់​គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ