““តើលំ​នៅ​ដ្ឋាន​របស់​កម្ពុជានឹង​វិវត្តន៍ទៅ​ជា​យ៉ា​ង​ណា​នៅ​ឆ្នាំ 2030”


our home 2030

សេចក្តីផ្តើម

arrow

ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិកនិងមានបដិវត្តន៍ជាប្រវត្តិសាស្រ្តជាច្រើនដំណាក់កាលនៃស្តង់ដានិងស្ថាបត្យកម្មរបស់សំណង់ផ្សេងៗជាពិសេសគឺការវិវត្តន៍នៃរចនាបថលំនៅដ្ឋានទាក់ទងនឹងកត្តាភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ និងអរិយធម៌។

នៅឆ្នាំ 2018 កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានប្រជាពលរដ្ឋសរុប ប្រមាណជាជាង 15លាននាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ប្រមាណជា 1,205ដុល្លារ ក្នុងម្នាក់។ ក្នុងទសវត្សរ៍ចុងក្រោយនេះយើងឃើញមានកំណើនគម្រោងសាងសង់ជាច្រើន ដូចជាផ្ទះសម្បែង ខន់ដូ អាផាតធឺមេន និងបុរីជាច្រើន។ ពីមួយឆ្នាំទៅមួយឆ្នាំរចនាបថនៃស្ថាបត្យកម្មគម្រោងសំណង់ នានាបានផ្លាស់ប្តូរជាច្រើនដោយសារឥទ្ធិពលនៃបម្រែបម្រួលអរិយធម៌និងរបៀបរបបនៃការរស់នៅ។

ដោយសារហេតុនេះ ក្រុមហ៊ុន អ៊ី ឆែ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា បានបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងនេះឡើង ដើម្បី ប្រមើល ថាតើប្រជាពលរដ្ឋខ្មែរយើង ផ្លាស់ប្តូរឥរិយាបថចំពោះការសម្រេចចិត្ត សាងសង់ និងទិញលំនៅដ្ឋាន ទៅជាយ៉ាងដូចម្តេច បើផ្អែកលើឥទ្ធិពលនៃសកលភាវូបនីយកម្ម និងកំណើនសេដ្ឋកិច្ច?


image





សេចក្តីផ្តើម

arrow
  • ទំហំដី៖ 59,392 ម៉ែត្រការ៉េ
  • ទីតាំង៖ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ចុះតាមច្រមុះជ្រូកស្ទឹងមានជ័យ ហួសបុរីលឹមឈាងហោ ប្រហែល100ម៉ែត ដល់ស្ទុបបត់ស្តាំប្រហែល1គីឡូ ដីនៅស្តាំដៃ)
  • មានការ​ផ្គត់ផ្គង់ទឹកស្អាត & អគ្គីសនី










image

គំនិត​ត្រូវពិចារណា

arrow
  • ធាតុអាកាស, អាកាសធាតុ និងស្ថានភាពទឹកជំនន់
  • លទ្ធភាពដែលអាចផ្សារភ្ជាប់បាន
  • អនាម័យ និងផាសុខភាពនៃការរស់នៅ
  • សម្ភារៈដែលជ្រើសរើស
  • ទីធ្លាសាធារណៈ



image

តម្រូវការពិសេស

arrow
  • យ៉ាងហោចណាស់ ត្រូវមានចំនួន 1000 units នៅក្នុងគម្រោង
  • 70% ជាលំនៅដ្ឋាន និងអាគារ
  • 30% ជាទីធ្លាសាធារណៈ និងទីធ្លាចំណត









លក្ខខណ្ឌនៃការជ្រើសរើស

arrow
  • និសិ្សតផ្នែកស្ថាបត្យកម្ម ឬវិស្វកម្ម ឆ្នាំទីពីរ ដល់ឆ្នាំបញ្ចប់
  • ធ្វើការជាក្រុម ចន្លោះពី 2 ទៅ 5នាក់។ ក្រុមនីមួយៗ
  • ត្រូវមានសមាជិក ជាបុរស ឬនារី យ៉ាងតិចម្នាក់
  • ស្នាដៃដែលដាក់ប្រកួតប្រជែងត្រូវតែជាស្នាដៃដែលបង្កើតថ្មី
  • ត្រូវមានសញ្ជាតិខ្មែរ



time

កាលបរិច្ឆេទ

arrow
  • ចាប់ផ្តើមទទួលពាក្យ​ ៖ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2020
  • ឈប់ទទួលពាក្យ​ ៖ថ្ងៃទី​ 30 ខែមីនា ​​ ឆ្នាំ 2020
  • វគ្គជម្រុះលើកទី 1 ៖ ថ្ងៃទី​ 05 ​ ខែមេសា ឆ្នាំ 2020
  • ឈប់ទទួលកិច្ចការ ៖ថ្ងៃទី​ 30 ​ ខែមិថុនា​ ឆ្នាំ 2020
  • វគ្គជម្រុះលើកទី 2 ៖ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020
  • តាំងពិពណ៌ស្នាដៃ ៖ថ្ងៃទី 13 ខែសីហា ឆ្នាំ 2020
  • ប្រកាសលទ្ធផល ៖ថ្ងៃទី 15 ​ ខែសីហា ឆ្នាំ 2020





ការដាក់ពាក្យ

arrow
  • ទាញយកពាក្យស្នើសុំ ពីវែបសាយ ៖
  • ផ្ញើពាក្យស្នើសុំតាមអ៊ីម៉េល ៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
  • សាកសួរពត៌មានលំអិតមកកាន់លេខ ៖ 078 888 416 | 078 888 425




image

ជ័យលាភី

arrow
  • លេខមួយ ៖ ថវិការ 5,000 ដុល្លារ និងហាត់ការ នៅក្រុមហ៊ុន អ៊ី ឆែ គ្រុប រយៈពេលបីខែ
  • លេខពីរ ៖ ថវិការ 2,000 ដុល្លារ
  • លេខបី ៖ ថវិការ 700 ដុល្លារ
  • លេខបួន និងលេខប្រាំ ៖ លិខិតបញ្ជាក់ស្នាដៃ



image

លក្ខណៈវិនិច្ឆ័​យ​​ទៅ​លើស្នាដៃ

arrow
  • ភាពច្នៃ​ប្រ​ឌិត
  • ការ​ថ្លឹង​ថ្លែ​ង​ទៅ​លើ​បរិ​បទ
  • ការជ្រើសរើស​សម្ភារៈ
  • ការ​រ​ច​នា​ខា​ង​ក្នុង
  • ទីធ្លាសាធារណៈ



image



តម្រូវការនៃការដាក់ពាក្យស្នើសុំ​

arrow
  • ប័ណ្ណ ឬ លិខិតសម្គាល់ខ្លួននិសិ្សត
  • ឯកសារស្នាដៃ ត្រូវដាក់ជាទម្រង់ផ្តេក
  • ទំហំ A1 X 4,ជាឯកសារ PDF ( តូចជាង 5MB )




គណៈមេ​ប្រ​យោគ

arrow
  • លោក នន់ ពិសិដ្ឋ ប្រធានផ្នែករចនា មកពីក្រុមហ៊ុន Parbury Investment co.,ltd
  • លោក ថុង​ ហេង នាយក​ផ្នែកលក់ មកពីក្រុមហ៊ុន អ៊ី ឆែ គ្រុប
  • សាស្រ្តាចារ្យ សុខ រស្មី នាយកប្រតិបត្តិ មកពីក្រុមហ៊ុន 99 ARCHITECT & CONSTRUCTION [Professional & ASEAN Engineer (M.ENG, S.E, P.E)]



នីតិវិធី​នៃ​ការដាក់ពិន្ទុ

arrow
  • វគ្គជម្រុះ៖ បេ​ក្ខ​ជ​ន​ដែល​ជា​ប់​វ​គ្គ​​ជម្រុះ​នឹ​ង​ទទួល​បាន​កា​រ​ជួ​ន​ដំ​ណឹង
  • វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃតាំងពិពណ៌៖
  • + ពិន្ទុ 50% ត្រូវវាយតម្លៃដោយសាធារណៈជន ដែលមកចូលរួមតាំងពិពណ៌
  • + ពិន្ទុ 50% ត្រូវវាយតម្លៃដោយគណៈមេប្រយោគ 3រូប



​រៀ​បរៀ​ងដោយ ៖

ychhe logo




ឧបត្ថម្ភធំដោយយ ៖

main sponsors



សហការឧបត្ថម្ភដោយ ៖

co-sponsor

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។